ជាតិ
ពីនេះ ពីនោះ
«បន្លែបង្ការ» មានន័យថាបន្លែច្រើន​មុខដែលត្រៀមទុក​ក្រែងខ្វះខាត
09, Dec 2022 , 7:29 am        
រូបភាព
ពាក្យ​ «បន្លែបង្ការ» មានន័យ​ត្រឹម​ត្រូវក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ដោយ​សំដៅលើ​បន្លែច្រើនមុខឬបន្លែរាយរងដែលទុកបង្ការក្រែងខ្វះខាត ។

 
ក្នុងន័យពាក្យ​ប្រៀប​វិញ «បន្លែបង្ការ» គឺ​ជាការនិយាយអធិប្បាយ​ផ្សែផ្សំដោយ​បរិយាយ​ផ្សេងៗ៖ 
និយាយបន្លែបង្ការពីនេះពីនោះ... ។
 
រីឯ «បន្លែ» ឯណោះវិញ ពាក្យនេះ មិនមែនមានន័យត្រឹម​តែ ស្លឹក, ផ្លែ, ផ្កា, មើមជាដើមសម្រាប់ស្ល, 
បន្លែស្រស់, បន្លែក្រៀម នោះឡើយ។ 
 
ជាកិរិយាសព្ទ «បន្លែ» មានន័យថា ប្រែបកស្រាយ, អធិប្បាយ។ ពាក្យបុរាណ៖ បាបមិត្ត បន្លែថា មិត្តអាក្រក់, មិត្តខិលខូច, មិត្តនាំឲ្យវិនាស ។
 
«បន្លែ» ក៏ជាបរិវារសព្ទសម្រាប់និយាយផ្សំនឹងពាក្យ បន្លប់ ឬ បន្លំ ថែមទៀតផង។ បន្លែបន្លប់ គឺបន្លប់ដោយសម្ដីអធិប្បាយផ្សែផ្សំ; បន្លែបន្លំ  គឺបន្លំដោយពោលពាក្យអធិប្បាយផ្សែផ្សំនាយអាយឲ្យអ្នកស្ដាប់ភ័ន្តស្មារតី ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com