កីឡាអន្តរជាតិ
អន្តរជាតិ
Pele វិរៈបុរសបាល់ទាត់ប្រស៊ីល សម្រាកនៅមន្ទីពេទ្យ ដើម្បីបន្តព្យាបាលដុំសាច់ក្នុងពោះវៀន
14, Feb 2022 , 3:03 pm        
រូបភាព
វិរៈបុរសបាល់ទាត់ប្រស៊ីល Pele បានវិលត្រលប់ទៅកាន់មន្ទីពេទ្យ ដើម្បីទទួលការព្យាបាល ជំងឺដុំសាច់ក្នុងពោះវៀនលើកចុងក្រោយ នាថ្ងៃទី១៣ខែកុម្ភៈ។ នេះបើតាមការបញ្ជាក់ពី Pele។



វិរៈបុរសបាល់ទាត់វ័យ ៨១ឆ្នាំ បានទទួលការវះកាត់យកដុំសាច់ចេញពីក្នុងពោះវៀនបានដោយជោគជ័យ កាលពីខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ ហើយបានបន្តការតាមដានស្ថានភាពជំងឺរហូតនៅមន្ទីពេទ្យ Albert Einstein​ រហូតដល់ឆ្នាំ ២០២២។
 
Pele ដែលធ្លាប់ជួយប្រេស៊ីលលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ៣លើក បានបង្ហោះរូបនៅលើបណ្តាញសង្គម Instagram ហើយភ្ជាប់ជាមួយសារថា ការចូលមន្ទីពេទ្យនេះ ជាទម្លាប់ទៅហើយ។
 
«មិត្តភក្ក័ទាំងអស់គ្នា ដូចដែលអ្នកគ្រប់បានដឹងរយៈពេលប៉ុន្មានខែកន្លងមកនេះអ៊ីចឹង ខ្ញុំកំពុងតែស្ថិតនៅមន្ទីពេទ្យដើម្បីបន្តព្យាបាលជំងឺបន្ត។ អរគុណសម្រាប់ការផ្ញើសារដោយក្តីស្រលាញ់របស់អ្នកគ្រប់គ្នា។»Pele សរសេរបែបនេះ។
 
សុខភាពរបស់Pele មានសភាពទ្រុឌទ្រោម នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ វីរបុរសប្រេស៊ីលរូបនេះ ក៏ធ្លាប់បានវះកាត់ក្រពេញប្រូស្តាត នៅឆ្នាំ ២០១៥ និងករណីឆ្លងមេរោគទឹកនោមនៅឆ្នាំ ២០១៩។ ជំងឺទាំងនេះបានបណ្តាលឱ្យគាត់ឈឺជាបន្តបន្ទាប់ រហូតពិបាកក្នុងការដើរបាន ដោយត្រូវពឹងឧបករណ៍ជំនួយ៕
 
 

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com