ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គុណសម្បត្តិ​នៃ​ការបរិភោគ​សាច់​ត្រី​ជាប្រចាំ​
21, Mar 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ត្រី​គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស​។ អ្វី​ដែល​ល្អ​នោះ​គឺថា​នៅក្នុង​សាច់​ត្រី​សម្បូរ​ទៅ​ដោយ​ប្រភព​នៃ វីតាមីន ជាច្រើន​ប្រភេទ​ដូចជា Omega 3 fatty acids និង​វីតាមីន​ជាច្រើន​ប្រភេទ ។

 
ការ​ទទួលទាន​សាច់​ត្រី​អាច​មាន​គុណប្រយោជន៍​ដល់​សុខភាព​ដូចជា​៖
 
ជំនួយ​ខួរក្បាល និង​ភ្នែក : Omega 3 fatty acids នៅក្នុង​សាច់​ត្រី​អាចជួយ​ឱ្យ​ខួរក្បាល​មាន​ការចងចាំ​បានល្អ និង​ជួយ​ឱ្យ​ភ្នែក​ភ្លឺ ច្បាស់ ជៀសផុត​ពី​ការ​ងងឹតភ្នែក ។​
 
កាត់បន្ថយ​រោគ​មហារីក : ប្រសិនបើ​អ្នក​បរិភោគ​ត្រី​ជា​ប្រចាំ​ថ្ងៃ អាចជួយ​កាត់បន្ថយ​មហារីក​គ្រប់​ប្រភេទ​រហូត​ទៅ​ដល់ ៣០ ទៅ ៥០ ភាគរយ ជាពិសេស​នោះ​គឺ មហារីក​បំពង់​អាហារ  មហារីក​ពោះវៀនធំ  មហារីក​ផ្លូវដង្ហើម  មហារីក​ស្បូន  មហារីក​ក្រពេញប្រូ​ស្តាត ។​
 
កាត់បន្ថយ​ជំងឺ​សរសៃឈាម​បេះដូង​: ញ៉ាំ​ត្រី​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​កាត់បន្ថយ​អាការៈ​ជម្ងឺ​សរសៃឈាម ដែល​បង្ក​ឱ្យមាន​បញ្ហា​បេះដូង ។​
 
កាត់បន្ថយ​រោគ​ទឹកនោម​ផ្អែម : ញ៉ាំ​ត្រី​ជា​ទៀងទាត់​ប្រចាំថ្ងៃ អាច​គ្រប់គ្រង​សម្ពាធ​ស្ករ​ក្នុង​ឈាម​ឱ្យ​បានល្អ ។​
 
ជួយ​កាត់បន្ថយ​រោគ​ហឺត : មនុស្ស ដែល​ចូលចិត្ត​ញ៉ាំ​សាច់​ត្រី​មាន​លទ្ធភាព​តិចតួច​បំផុត​នៅក្នុង​ការកើត ជំងឺ​ហឺត  ដូច្នេះហើយ​បានជា​គេ​ណែនាំ​ឱ្យ​មនុស្ស​បរិភោគ​សាច់​ត្រី​ជាប្រចាំ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com