ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ​ល្អ​បំផុត ៧​ប្រភេទ​ដើម្បី​សុខភាព​ស្បែក​ល្អ​
20, Mar 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បី​ជីវជាតិ​ល្អ​បំផុត​ទាំង ៧​សម្រាប់​សុខភាព​ស្បែក យក​ល្អ​គួរតែ​ប្រាកដថា​វា​នោះ​គឺជា​អ្វី​ខ្លះ​ទើប​អាច​ជួយ​ថែរក្សា​ស្បែក​បាន​យ៉ាង​ល្អ​បំផុត​បាន​។ នៅពេល​ដែល​ស្បែក​គឺជា​សរីរាង្គ​តែមួយគត់​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​បញ្ហា​ខាងក្រៅ ដូច្នេះ​វា​ត្រូវតែ​ការពារ​ខ្លួនឯង​តាមរយៈ​ជំនួយ​ពី​ខាងក្នុង​វិញ​។



ដូច្នេះហើយ ទាំង​របប​អាហារ និង​ការចិញ្ចឹម​របស់​ស្បែក (​បុរស និង​ស្ត្រី​) គួរណា​តែមាន​ជីវជាតិ​ដូចខាងក្រោម​នេះ​៖
 
Lycopene:

​សារធាតុ Lycopene គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​មួយ​ប្រភេទ​ដែល​មាន​សមាសធាតុ​ប្រឆាំង​នឹង​កាំរស្មីអ៊ិច​។ របប​អាហារ​ដែល​សម្បូរ​សារធាតុ Lycopene ផ្តល់​អោយ​ស្បែក​នូវ​ការការពារ​បន្តិចទៀត​ពី​កាំរស្មី​គ្រោះថ្នាក់​របស់​ពន្លឺព្រះអាទិត្យ​។ សារធាតុ Lycopene អាច​មាន​នៅក្នុង​ផ្លែ​ឪឡឹក​, ប៉េង​ប៉ោះ​, និង​ល្ហុង​។
 
Asthaxanthin

​សារធាតុ Astaxanthin គឺជា​សារធាតុ​ពណ៌​ផ្ការ​ឈូក​ដែលមាន​ក្នុង​សត្វ​ប​ង្គា​។ វា​គឺជា​សារធាតុ​ប្រភេទ Carotene តែមួយគត់​ដែល​មិន​អាច​បំ​លែង​ទៅ​ជា Retinol ក្នុង​រាងកាយ​បាន ដូច្នេះ​១០០%​នៃ​កម្លាំង​អង់​ទី​អុកស៊ី​ដង់​របស់​វា​ត្រូវ​ដើរតួ​ក្នុង​ការប្រឆាំង​នឹង​រ៉ាឌីកាល​សេរី​។ ការសិក្សា​បាន​បង្ហាញ​អោយដឹងថា សារធាតុ Asthaxanthin មាន​លក្ខណៈ​អស្ចារ្យ​ណាស់​ក្នុង​ការ​ទ្រ​ទ្រ​ង​សុខភាព និង​ភាពយឺត​របស់​ស្បែក​, មើលឃើញ​ពី​ការ​ភាព​រីក​ចម្រើ​របស់​ស្បែក​តែម្តង​តាម​រយៈកា​រ​កាត់បន្ថយ​សញ្ញា​នៃ​ការ​ចាស់​ទៅតាម​អាយុ ដូចជា​ស្បែក​ស្ងួត​, ស្បែក​ជ្រៀវ​ជ្រួញ និង​មាន​កន្ទួល​លើ​ស្បែក​ពេល​អាយុ​ច្រើន​។
 
​វីតាមីន C

​វីតាមីន C គឺជា​របស់​ល្អ​មួយ​សម្រាប់​សុខភាព​ស្បែក​ទាំង​ការប្រើប្រាស់​ខាង​ក្នុង​ខ្លួន និង​លាប​លើ​ស្បែក​។ សមា​ធាតុ​អង់​ទី​អុកស៊ី​ដង់​របស់​វា​ជួយ​ការពារ​ស្បែក​ពី​រ៉ាឌីកាល​សេរី​តាមរយៈ​ជម្រុញ​អោយ​មាន​ការផលិត​ស្រទាប់​កូឡា​ជែន​។ បើ​យោង​ទៅតាម​ការបណ្តុះបណ្តាល​ជំងឺ​ស្បែក​អាមេរិក​បាន​អោយដឹងថា របប​អាហារ ឬ​ថ្នាំ​បំប៉ន​ដែល​មាន​វីតាមីន C ពី ៥០០ ទៅ​១០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​។ ខណៈពេល​ដែល​វីតាមីន C មាន​នៅក្នុង​ផ្លែឈើ​ជូរៗ​, និង​អាហារ​ផ្សេងៗ​ទៀត វីតាមីន C​ដែល​ប្រើ​សម្រាប់​លាប​លើ​ស្បែក​ក៏​ជាទី​ពេញ​និយម​ដែរ​។
 
​វីតាមីន A

​វីតាមីន A ឬ​ត្រៀម​នឹង​ក្លាយទៅជា Beta-carotene អាច​រកបាន​នៅក្នុងមឺម​ការ៉ុត ឬ​ស្ពៃ​បៃតង​ចាស់ (Spinach) អាច​ជួយ​ថែរក្សា និង​ជួសជុល​កោសិការ​ស្បែក​បាន​យ៉ាង​ល្អ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​កង្វះ​វិតាមីន A អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​ជា​មាន​សរសៃៗ ឬ​ស្ងួត​ពេញ​ខ្លួន​តែម្តង ព្រោះ​ស្បែក​របស់​អ្នក​អាច​ជួសជុល​កោសិកា​រងាប់ៗ​បាន​លឿន​គ្រប់គ្រាន់​។
 
​ខ្លាញ់​អូ​មេហ្គា​បី​

​ខ្លាញ់​អូ​មេហ្គា​បី​មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង​ការកាត់បន្ថយ​ការ​រលាក ហើយក៏​ជា​សារធាតុ​មួយ​ដែល​គេ​ល្បី​ថា​ជួយ​បង្កើន​ភាព​ស្រស់បំព្រង​ជា​ទូទៅ​តែ​ម្តង​តាមរយៈ​ការទប់ស្កាត់​ការបាត់បង់​ជាតិ​ទឹក​។ ប្រភព​ដ៏​ល្អ​នៃ​ខ្លាញ់​អូ​មេហ្គាបី​រួម​មាន​ត្រី​សម្បូរ​ខ្លាញ់​ដូចជា​ត្រី​សាល​ម៉ុង​ជាដើម​។ ចំពោះ​ប្រភព​ដែល​មាន​ខ្លាញ់​អូ​មេហ្គាបី​ច្រើន​អាច​រកបាន​នៅក្នុ​ង​ថ្នាំ​បំប៉ន​ដែល​មាន​គុណភាព​ល្អ ព្រមទាំង​សម្រិត​សម្រាង​យក​តែ​ខ្លាញ់ត្រី​សុទ្ធ​។
 
​វីតាមីន E

​វីតាមីន E ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ប្រឆាំង​នឹង​ឥទ្ធិពល​ដ៏​គ្រោះថ្នាក់​របស់​កាំរស្មី​យូ​វី ព្រមទាំង​ផ្តល់​ជា​ការការពារ​ប្រភេទ​អង់​ទី​អុក​ស៊ីដង់​ថ្នាក់ខ្ពស់​ផងដែរ​។ អ្នកឯកទេស​ជាច្រើន​ណែនាំ​ថា​ការ​ទទួលទាន វីតាមីន E​ដែល​បានមកពី​ធម្មជាតិ ៤០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ជួយ​កាត់បន្ថយ​ការខូចខាត​ស្បែក និង​ស្បែក​ជ្រៀវ​ជ្រួញ តែ​វា​ជួយ​ធ្វើអោយ​ស្បែក​ស្រស់ថ្លា​។
 
Biotin

​សារធាតុ Biotin គឺជា​វីតាមីន B ដែល​ទទួលខុសត្រូវ​សម្រាប់​ការផ្តល់​ជា​មូលដ្ឋាន​ដល់​ស្បែក និង​សក់​ដ៏​ស្រស់ស្អាត​។ អ្នកឯកទេស​ជាច្រើន​តែងតែ​ណែនាំ​អោយ​ទទួលទាន​វីតាមីន B ពី ១០០០ ទៅ​១៥០០​ម៉ៃក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ប្រភេទ​ដ៏​ល្អ​នៃ​វីតាមីន Biotin មានដូចជា សណ្តែកដី និង​ត្រីធូ​ណា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com