កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ វៀតណាម និងម៉ាឡេស៊ី បានសិទ្ធិរួមគ្នាធ្វើម្ចាស់ផ្ទះ AFC Champions League 2022
16, Feb 2022 , 6:09 pm        
រូបភាព
ថៃ វៀតណាម និងម៉ាឡេស៊ី នឹងធ្វើម្ចាស់ផ្ទះរួមគ្នានៃការប្រកួតពានរង្វាន់ AFC Champions League វគ្គចែកពូលសម្រាប់ក្រុមតំបន់អាស៊ីភាគខាងកើត។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១៦ ខែកុម្ភៈ។


 
ការប្រកួត AFC Champions League ឆ្នាំ ២០២២ វគ្គចែកពូលសម្រាប់ក្លិបអាស៊ីខាងកើត នឹងធ្វើឡើងនៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ការប្រកួតក្នុងពូល F នឹងត្រូវប្រកួតនៅខេត្ត Buriram ហើយពូល G នឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ពូល H នឹងត្រូវប្រកួតនៅទីក្រុងហូជីមិញប្រទេសវៀតណាម ខណៈទីក្រុង Johor Bahru របស់ម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពូល I។
 
សម្រាប់ការប្រកួតពូល J ក៏ត្រូវធ្វើឡើងនៅទឹកដីថៃដែរ ប៉ុន្តែម្ចាស់ផ្ទះថៃនឹងប្រកាសទីតាំងប្រកួតនៅពេលក្រោយ។
 
Asian Champions League ឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ីភាគខាងកើតនឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ដោយឡែកសម្រាប់ប្រទេសម្ចាស់ផ្ទះការប្រកួតនៅតំបន់អាស៊ីភាគខាងលិច AFC នៅមិនទាន់បញ្ជាក់ថាប្រទេសណានឹងត្រូវរៀបចំនោះទេ។
 
ក្រុម Al Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ជាក្រុមការពារតំណែងជើងឯក ឯក្រុម Pohang Steelers របស់កូរ៉េខាងត្បូងបានត្រឹមរងជើងឯក Asian Champions League ឆ្នាំ ២០២១៕
 

Tag:
 AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com