កីឡាអន្តរជាតិ
អន្តរជាតិ
Xavi មិនសប្បាយចិត្តនឹងលទ្ធផលស្មើទល់ Napoli ព្រោះមានឱកាសច្រើន
× លោក Xavi Hernandez គ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បង្ហាញការ ពិបាកចិត្ត និងខឹងខ្លាំងចំពោះកូនក្រុមបន្ទាប់ពីខកខានឱកាសរកគ្រាប់បាល់ច្រើនលើកនាការប្រកួតស្មើ ១-១ ជាមួយក្លិប SSC Napoli ក្នុងពានរង្វាន់ UEFA Europa League វគ្គ១៦ក្រុមជើងទីមួយ។
Barcelona ត្រូវបានក្លិប Napoli បើកការនាំមុខមុននៅនាទី២៩ ដែលធ្វើបានដោយកីឡាករខ្សែបម្រើ Piotr Zieliński។ ១គ្រាប់វាយបកតាមស្មើរបស់ Barca មកវិញរកបានដោយកីឡាករខ្សែប្រយុទ្ធ Ferran Torres ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទី៥៩។
បើតាមស្ថិតិ ក្នុងចំណោមការស៊ុតសំដៅសំណាញ់ទីចំនួន១៨លើក កីឡាការ Barca ស៊ុតចំគោលដៅ៥លើក និងរកបានត្រឹមតែមួយគ្រាប់ ខណៈ Napoli អាចស៊ុតត្រឹមតែ៤លើកតែប៉ុណ្ណោះ។ គ្រូបង្វឹកវ័យ៤១ឆ្នាំមានអារម្មណ៍ខឹងកូនក្រុមយ៉ាងខ្លាំងព្រោះក្រុមរបស់លោកសមទទួលបានជ័យជម្នះ។
«ពេលនេះខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះរឿងនេះធ្វើឱ្យខ្ញុំខឹងខ្លាំងដោយតែ Barcelona ខកខានឱកាសច្រើនលើក។ ក្នុងការប្រកួតទល់ក្រុមអ៊ីតាលីមួយនេះ យើងលេងល្អខ្លាំងណាស់ យើងបានផ្តល់គ្រប់យ៉ាងសម្រាប់ការប្រកួតនេះ ហើយយើងសមតែទទួលបានជ័យជម្នះជាជាងចាញ់ឬស្មើ។» Xavi ប្រកាសប្រាប់អ្នកកាសែតបែបនេះ។
ជំនួបជើងទីពីររវាងក្រុម SSC Napoli ត្រូវស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅទឹកដីកីឡដ្ឋាន Diego Armando Maradona នៅថ្ងៃទី២៥ ខែកុម្ភៈ៕
Tag:
Europa League
Barcelona
Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com