ពីនេះ ពីនោះ
ពព្រុស, សំព្រុស ឬ សំព្រុះ មានន័យ​ប្រហាក់ប្រហែលគ្នា
20, Feb 2022 , 7:29 am        
រូបភាព
ពាក្យ ពព្រុស, សំព្រុស ឬសំព្រុះ មានន័យមិនសូវឆ្ងាយគ្នា​នោះឡើយ នេះបើផ្អែកតាមខ្លឹមសារដែលពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
 
ពព្រុស មានន័យថា ដែលលាយចម្រុះព័ណ៌ តែតូចៗ ផ្អុចៗ។ សពព្រុស, ខ្មៅពព្រុស, ក្រហមពព្រុស ។
ពាក្យប្រៀបធៀប៖ ចិត្តពព្រុស, សីលពព្រុស, ធម៌ពព្រុល ចិត្ត, សីល, ធម៌ដែលសៅហ្មងផ្អុចៗ ។
 
រីឯពាក្យ សំព្រុស ឬ សំព្រុះ ដែលជាគុណសព្ទដូចគ្នា មានន័យថា សពេញពាស, សព្រាតព្រោង
សសំព្រុស ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com