កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉េកាំង៖ ន័រវែសឈ្នះមេដាយមាសច្រើនជាងគេ ខណៈម្ចាស់ផ្ទះចិនស្ថិតលំដាប់លេខ៣
20, Feb 2022 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឈានដល់ថ្ងៃចុងក្រោយ និងជាថ្ងៃបិទកម្មវីធីប្រកួតប្រជែងយករង្វាន់មេដាយពីសំណាក់ប្រទេសជាច្រើនដែលបានចូលរួម​ នៅទីក្រុងប៉េកាំង ថ្ងៃទី២០ ខែកុម្ភៈ។



ប្រទេសលោកខាងលិចដូចជា អាម៉េរិក រួមជាមួយ​អូស្ត្រាលី អង់គ្លេស កាណាដា និង​ជប៉ុន មិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចួលរួមពិធីបើកអូឡាំពិកនៅថ្ងៃទី៤ ខែកុម្ភៈឡើយ ដើម្បីប្រឆាំងចិន ដែលត្រូវបានចោទថាបានរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀត នៅតំបន់ស៊ីនជាំង។ ទោះបីជាយ៉ាងនេះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង បានប្រព្រឹត្តិទៅយ៉ាងរលូន ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជនចិន និងអ្នកគាំទ្រជាច្រើន។
 
ក្នុងថ្ងៃទី២០ ខែកុម្ភៈ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង បានចូលដល់ថ្ងៃបញ្ចប់ហើយ។ សរុបលទ្ធផលតារាងមេដាយ មកទល់ថ្ងៃបិទកម្មវីធីអូឡាំពិកនាប៉េកាំង ន័រវែស ដែលស្ថិតនៅលំដាប់លេខមួយ ជាក្រុមឈ្នះមេដាយមាសច្រើនជាងគេ ខណៈពេលអាល្លឺម៉ងឈរលេខពីរ និងម្ចាស់ផ្ទះចិនឈរលេខបី។


 
ក្នុងចំណោមមេដាយសរុបទាំងអស់ ៣៧ ន័រវែសឈ្នះមេដាយមាសរហូតដល់ទៅចំនួន១៦ អាល្លឺម៉ង់មាន ១២មេដាយក្នុងចំណោមមេដាយសរុប ២៧ និងចិនមានមេដាយមាស៩ ក្នុងចំណោមសរុប ១៥មេដាយ។ កីឡាការិនីជិះស្គី Eileen Gu រកបានមេដាយ ៣ឱ្យចិន ដោយមេដាយមាស២ និងប្រាក់១។
 
ការប្រកួតព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងដែលចាប់ផ្តើមពីថ្ងៃទី៤ខែកុម្ភៈ ត្រូវបានរៀបចំឡើងយ៉ាងតឹងរឹង ក្នុងការការពារអត្តពលិកក៏ដូចជាបុគ្គលិកអូឡាំពិកពីជំងឺកូវីដ-១៩។ អ្នករៀបចំកម្មវីធីអូឡាំពិកប៉េកាំងក៏បានរៀបចំទីកន្លែងស្នាក់នៅ ដាច់ដោយឡែកដែលបិទជិតពីសាធារណៈជន ព្រមទាំងអ្នកគាំទ្រ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com