ពីនេះ ពីនោះ
«គ្រលៀស» មិនមែន ក្រលៀស, ក្រលាស ឬ គ្រលាស នោះឡើយ
21, Feb 2022 , 7:29 am        
រូបភាព
«គ្រលៀស» មានន័យថា បង្គេចចេញ; ងាកចេញបន្ដិច។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ព្រះសង្ឃរាជ ជួន ណាត។

 
 
ការប្រើប្រាស់ពាក្យនេះ មានឧទាហរណ៍ដូចជា ហើម-ករឹងអស់គ្រលៀសមិនរួច។ គ្រលៀសសំដី គឺបំបែរសំដី។ គ្រលៀសរេទៅរេមក, គ្រលៀសភ្លាត់សរសៃ, គ្រលៀសប្រស្រី។
 
គ្រលៀសលេបដោយគល់អណ្តាត មានន័យថា គ្រលៀវ។ គ្រលៀវលេប ។
 
សម្រាប់ពាក្យ «គ្រលៀស» នេះ មនុស្សមួយចំនួនបែរជាទៅសរសេរ ក្រលៀស, ក្រលាស, គ្រលាស ទៅវិញ ប៉ុន្តែពាក្យទាំងនោះ មិនមាននៅក្នុងវចនានុក្រម​នោះឡើយ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com