ពីនេះ ពីនោះ
មានន័យដូចគ្នា ប៉ុន្តែ​យើងនិយម​ថា «ឡិងឡង់ៗ» ច្រើន​ជាង «រឡិងរឡង់»
23, Feb 2022 , 7:29 am        
រូបភាព
 តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត «ឡិងឡង់» មានន័យថា ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ។ ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់ ។

 
សម្រាប់ភាសានិយាយ ឬសំណេរមួយចំនួន នៅពេលដែលឃើញកាយវិការបែបនេះ ខ្មែរនិយាយ​ប្រើ​ពាក្យ​ស្ទួន គឺ «ឡិងឡង់ៗ» ឧទាហរណ៍៖ ធ្វើ​ភ្នែក​រឡិង​រឡង់ ជាច្រើន។
 
«រឡិងរឡង់» មានន័យ​ថា ដែលឡិងឡង់ៗ​រឿយ​ៗ ប៉ុន្តែ​គេមិនសូវនិយម​ប្រើ​ពាក្យនេះឡើយ ដោយ​ជាទូទៅនិយម​ប្រើពាក្យ «ឡិងឡង់ៗ» ជាង៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com