កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel រំពឹងលើកីឡាករពីររូបដែលអាចជួយChelsea ឈ្នះពាន EFL នៅវគ្គផ្តាច់ព្រ័ត្រ
23, Feb 2022 , 1:59 pm        
រូបភាព
លោក Thomas Tuchel រំពឹងកីឡាករ Mateo Kovacic និង Hakim Ziyech អាចជួយក្រុមនៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ EFL Cup ។ លោកថែងបែបនេះ នៅក្រោយពេល Chelsea ឈ្នះក្រុម Lille ក្នុងលទ្ធផល ២-០ នៃការប្រកួតពានរង្វាន់ UEFA Champions League នៅថ្ងៃទី២២ កុម្ភៈ ។

 
២គ្រាប់ជ័យជម្នះរបស់ក្រុមតោខៀវ ធ្វើបានដោយកីឡាករ Kai Havertz និងកីឡាករ Christian Pulisic។ ជាមួយទម្រង់លេងល្អទល់ក្រុម Lille បន្តែកីឡាករសំខាន់ដូចជា Kovacic បានរងរបួសនៅក្នុងវគ្គទីពីរ ដោយត្រូវបានប្តូរចេញភ្លាមៗ និង Ziyech ក៏មានបញ្ហារបួសកជើងផងដែរ។
 
ទោះបីឈ្នះក្រុម Lille ហើយកីឡាករសំខាន់ៗមានបញ្ហារងរបួសក្តី ប៉ុន្តែលោក Tuchel ក៏នៅតែរំពឹងថា Kovacic និង Ziyech នឹងជាពីបញ្ហារបួសឱ្យទាន់ពេលប្រកួតជាមួយ Liverpool នាវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup ។
 
«ការប្តូរកីឡាករចេញភ្លាមៗក្រោយរងរបួស ព្រោះដើម្បីសន្សំកម្លាំងរបស់ពួកគេ។ ក្នុងរដូវកាលនេះជាពេលមួយដែលពិបាកបំផុតសម្រាប់យើង ព្រោះកីឡាកររបួសច្រើន ហើយខ្ញុំក៏សង្ឃឹមថាពួកគេអាចជាពីរបួស ១០០ភាគរយ និងត្រៀមការប្រកួតជាមួយ Liverpool។»លោក Tuchel និយាយបែបនេះប្រាប់ទូរទស្សន៍ BT Sport។
 
ក្រុមតោខៀវ Chelsea នឹងត្រូវជួបប្រកួតជាមួយក្រុមហង្សក្រហម Liverpool ដណ្ដើមពាន EFL Cup  នៅថ្ងៃទី ២៧ ខែកុម្ភៈ ។ វាជាពានរង្វាន់ទី២ ដែលលោក Tuchel កំពុងសម្លឹងមើល បន្ទាប់ពីពាន FIFA Club World Cup។
 
ចំណែកការប្រកួតក្នុងពានរង្វាន់ UEFA Champions League មួយគូទៀតរវាង Villarreal តទល់ជាមួយក្រុមសេះបង្កង់ Juventus បានបញ្ចប់ទៅក្នុងលទ្ធផលស្មើ ១-១ តែប៉ុណ្ណោះ៕ 
 

Tag:
 UEFA Champions League
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com