ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​លិង្គ​ឡើង​រឹង​បាន​ដោយ​របៀប​ណា​?
24, Feb 2022 , 6:59 am        
រូបភាព
​ការឡើង​រឹង​នៃ​លិង្គ​របស់​បុរស​កើតឡើង​នៅពេលដែល​មាន​ការ​ស្រមៃ ឬ​ការដឹង​ញ្ញាណ មួយ ឬ​ក៏​ច្រើន​(​ដូចជា​ការមើលឃើញ ស្តាប់លឺ ការ​ប៉ះ ការដឹង​ក្លិន ឬ​រស់ជាតិ​) របស់​អ្នក​ដែល​បាន​ភ្ញោ​ច ហើយ​អ្នក​ក្លាយ​ជា​មាន​អារ​ម្មរណ៍​ផ្លូវភេទ ។ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​របស់​អ្នក​បាន​ផ្ញើ​សញ្ញា​ដើម្បី​បង្កើន​លំហូរ​ឈាម​ទៅកាន់​លិង្គ​របស់​អ្នក​។ ឈាម​បាន​បំពេញ​ផ្នែក​ស្ពោត​(corpora cavernosa) នៅក្នុង​លិង្គ​ដែល​ជាហេតុ​ធ្វើឱ្យ​វា​រីក​ធំ ហើយ​រឹង​។ សរសៃឈាម​ខ្មៅ​ដែល​ជា​ធម្មតា​នាំ​ឈាម ចេញពី​លិង្គ​ត្រូវបាន​រួម​តូច ហើយ​ទប់​ឈាម​ដែល​នៅ​ខាងក្នុង និង​រក្សាបាន​នូវ​ភាព​រឹង​នេះ​។​

 
​ភាព​រឹង​នៃ​លិង្គ​បុរស​នឹង​ថយ​ចុះ​ទៅ​វិញ​ដោយសារតែ​សរសៃឈាម​ក្រហម​ដែល​នាំ​ឈាម​ចូល​រូ​ម​តូច​មក​វិញ សរសៃឈាម​ខ្មៅ​ដែល​នាំ​ឈាម​ចេញពី​លិង្គ​រីក​ធំ​ទៅវិញ​។ លិង្គ​នឹង​ត្រឡប់​ទៅ​ទំហំ​ធម្មតា​របស់​វា​វិញ ហើយ​ការឡើង​រឹង​គឺ​មិន​យូរ​ប៉ុន្មាន​នោះ​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com