ជាតិ
ពីនេះ ពីនោះ
«អាលាប» មានន័យថា ការនិយាយរួសរាយ រាក់ទាក់ 
×![]()
អាលាប [អានថា —ល៉ាប៉ៈ ឬ—ល៉ាប] ជាពាក្យដែលចេញពីភាសាបាលី-សំសង្ក្រឹត។ តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ មានន័យថា ការនិយាយរួសរាយ, រាក់ទាក់, រអាករពាយ ។
វេវចនសព្ទនឹងពាក្យនេះ គឺ សល្លាប។ អាលាបសល្លាប [អានថា —ល៉ាប៉ៈសល់-ល៉ាប ] គឺការនិយាយចរចារាក់ទាក់ទៅវិញទៅមករកគ្នា ។
ពាក្យកាព្យ៖ អាលាបកថា បង្កើតជាការប្រាស្រ័យ កើតបានជាបច្ច័យ នៃសេចក្ដីព្រមព្រៀងគ្នា ។ អាលាបសល្លាប ជាសភាពសមគ្គា ព្រះពុទ្ធទ្រង់ប្រាប់ថា ជាប័ក្ខពួកសាមគ្គី ។
រីឯពាក្យ សហលាប ចេញពីពាក្យ «សហ+អាលាប» ដែលមានន័យថា ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ៕
© រក្សាសិទ្ធិដោយ thmeythmey.com