កីឡាអន្តរជាតិ
អន្តរជាតិ
Bruno Fernandes បដិសេធរឿងរ៉ាវមិនចុះសម្រុងផ្ទៃក្នុងក្រុម
23, Feb 2022 , 5:21 pm        
រូបភាព
Bruno Fernandes ក្លាយជាកីឡាករចុងក្រោយដែលចេញមុខបដិសេធពាក្យចចាមអារ៉ាមនៃភាពមិនចុះសម្រុងផ្ទៃក្នុងក្រុម Manchester United ហើយបានបញ្ជាក់ថាក្រុមកំពុងមានសាមគ្គីភាពយ៉ាងល្អ។ ឯ Fred លើកឡើងថាដើម្បីជោគជ័យ ក្រុមទាំងមូលត្រូវមានគម្រោងរយៈពេលវែង។


ពាក្យចចាមអារ៉ាមជាច្រើននៃភាពប្រេះឆាក្នុងក្រុមបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ ទាក់ទងការប្រជែងតំណែងប្រធានក្រុមរវាងខ្សែការពារ Harry Maguire និងខ្សែប្រយុទ្ធ Cristiano Ronaldo មុនជំនួបទល់ក្រុម Leeds United នាពីថ្ងៃទី១៩ ខែកុម្ភៈ ។
 
កីឡាករក្នុងក្រុមបិសាចក្រហមស្ទើរតែទាំងអស់បានចេញមកប្រត្តិកម្មហើយបដិសេធរឿងរ៉ាវដែលព័ត៌មានផ្សាយថាមានភាពមិនចុះសម្រុងក្នុងក្រុម ក្រោយប្រកួតបានជ័យជម្នះលើក្រុម Leeds United ៤-២។ មិនត្រឹមតែប៉ុណ្ណោះលោក Rangnick ក៏ចាត់ទុកជ័យជម្នះជាការឆ្លើយតបយ៉ាងល្អទៀតផង។
 
«ខ្ញុំចង់ពន្យល់ពីអំពីរឿងរ៉ាវនៅក្នុងក្លិប បិសាចក្រហមពេលនេះ ហើយខ្ញុំមិនដឹងថាមនុស្សទាំងអស់ចង់បានន័យបែបណាឡើយ។ រឿងអស់ទាំងនេះសម្រាប់យើងវាគ្មានអ្វីឡើយ កីឡាករទាំងអស់សាមគ្គីគ្នាទៅតាមគម្រោងបានយ៉ាងល្អ។ មួយវិញទៀតចាញ់គឺទាំងអស់គ្នា ឈ្នះគឺទាំងអស់គ្នា។» Bruno និយាយបែបនេះមុនការប្រកួតទល់ Atletico Madrid។
 
ចំណែកឯ Fred បានបង្ហាញក្តីបារម្ភចំពោះការរៀបចំក្រុមនៅក្នុងរដូវកាល ២០២១-២២ ដោយចាត់ទុកជាគម្រោងត្រឹមតែរយៈពេលខ្លី ហើយក្រុមទាំងមូលនឹងមិនដឹងថានឹងមានរឿងអ្វីកើតឡើងបន្តទៀតនៅរដូវកាលបន្ទាប់ឡើយ។ ការលើកឡើងរបស់ Fred សំដៅលើការដឹកនាំរបស់លោក Raft Rangnick ដែលផុតកំណត់ដឹកនាំក្រោយពេលចប់រដូវកាលនេះតែម្តង។
លើសពីនេះទៅទៀត ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះក៏បានអះអាងបន្ថែមថា បើក្រុមបិសាចក្រហម ចង់បានលទ្ធផលជោគជ័យ រឿងសំខាន់គឺក្លិបត្រូវមានគម្រោងរយៈពេលវែងជាជាងរដូវកាលនេះ៕
 

Tag:
 Manchester United
  Bruno Fernandes
  Fred
© រក្សាសិទ្ធិដោយ thmeythmey.com