ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​បួន​ប្រភេទ​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​មានកូន​
24, Feb 2022 , 10:59 pm        
រូបភាព
សមត្ថភាព​នៃ​ការ​មាន​កូន​គឺជា​បញ្ហា​ទាំង​បុរស និង​ស្ត្រី​។ មានការ​ព្យាបាល​ជា​ច្រើន​ដែល​អាច​បង្កើន​អោយ​សមត្ថភាព​នៃ​ការ​មាន​កូន​នេះ​បាន ប៉ុន្តែ​វា​ក៏​មាន​ផល​រំខាន​របស់​វា​ដែរ​។ សមត្ថភាព​នៃ​ការ​មានកូន​អាច​ពង្រឹង​ដោយ​ធម្មជាតិ​បាន ហើយក៏​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដោយ​មិន​មាន​ផល​រំខាន និង​ការឈឺចាប់​អ្វី​ទាំងអស់​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​តូច​ដែល​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​មាន​កូន​បាន​។​



គ្រាប់​ផ្កាឈូករ័ត្ន​​មិន​ត្រូវ​ញ៉ាំ​គ្រាប់​ផ្កាឈូករ័ត្ន​ណា​ដែល​មាន​ទំហំ​តូច​ឡើយ ព្រោះតែ​មិន​ទទួល​បាន​ប្រយោជន៍​ច្រើន​។ គ្រាប់​ផ្កាឈូករ័ត្ន​ផ្ទុក​ទៅដោយ​ជីវជាតិ​ដ៏​ច្រើន​ជា​ពិសេស​ជាតិ​ស័ង្គសី​តែម្តង ដែល​មាន​សារៈសំខាន់​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការ​មាន​កូន​ទាំង​បុរស និង​ស្ត្រី​។ គ្រាប់​ផ្កាឈូករ័ត្ន​ក៏​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​ល្អ​សម្រាប់​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។
 
​ត្រី​សាល​ម៉ុង​
​ត្រី​សាល​ម៉ុង​សម្បូរ​ទៅ​ដោយ​អូ​មេហ្គាបី​សម្រាប់​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​រលូត​កូន​។ ត្រី​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ចំពោះ​ក្រពេញ​សិច​។ វា​មាន​មុខងារ​គ្រប់គ្រង​ផ្នែក​យ៉ាង​ធំ​នៃ​ការឆ្លើយតប​នឹង​ការ​រលាក​របស់​រាងកាយ​។ ការ​រលាក​បន្ថែម​ក្នុង​រាងកាយ​អាច​បង្កើន​ឱកាស​នៃ​ការ​រលូត​កូន​បាន​។ ដូច្នេះ​ចូរ​ព្យាយាម​ញ៉ាំ​ត្រី​អោយ​បាន​យ៉ាងហោច​ណាស់​បី​ដង​ក្នុង​មួយ​សប្តាហ៍ ព្រោះ​វា​ជួយ​ផ្តល់​នូវ​ជាតិ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ចំពោះ​រាងកាយ​។
 
​ផ្កា​ខាត់ណា​ប្រូ​ខូលី​
 
​ផ្កា​ខាត់ណា​ប្រូ​ខូលី និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​សុទ្ធតែ​ជួយ​បង្កើន​លទ្ធភាព​នៃ​ការ​មាន​កូន​ទាំងអស់ ហើយក៏​មាន​ប្រយោជន៍​ទាំង​បុរស និង​ស្ត្រី​ដែរ​។ សារធាតុ Phytosterols ដែល​មាន​ក្នុង​បន្លែ​ប្រភេទ​នេះ​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​ស្ត្រី​ដែល​ចង់​មាន​ផ្ទៃពោះ​។ ប្រូ​ខូលី​ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉ាញ៉េ​ស្យូម និង​ក្លរ៉ូភីល សម្រាប់​ជួយ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​។
 
​សាច់​ក្រហម​
​ជាតិ​ដែក​គឺជា​សមាសធាតុ​ដ៏​សំខាន់បំផុត​ដែល​ជួយ​បង្កើន​លទ្ធភាព​ដែល​អាច​មាន​កូន​បាន និង​ផ្តល់​ជា​ថាមពល​ផងដែរ​។ សាច់​ក្រហម​សម្បូរ​ជាតិ​ដែក និង​ផ្តល់​នូវ​ប្រូតេអ៊ីន​សម្រាប់​បង្កើន​ទំនប់​ទប់ស្កាត់​អ័រម៉ូន​។ ការសិក្សា​ជា​ច្រើន​បាន​ណែនាំ​ថា ស្ត្រី​គួរតែ​ញ៉ាំ​សាច់​ក្រហម​ប្រហែល ១០០​ក្រាម បី​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បីអោយ​រាងកាយ​របស់​ពួកគេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​មាន​ផ្ទៃពោះ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com