ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ក្មេងស្រី​អាច​មាន​ផ្ទៃពោះ​ទេ​បើ​មិន​ធ្លាប់​មាន​រដូវ​សោះ​?
26, Feb 2022 , 6:59 am        
រូបភាព
​ប្រាកដ​ណាស់​។ ក្មេងស្រី​អាចមាន​ផ្ទៃពោះ​មុននឹង​នាង​មាន​រដូវ​ដំបូង​។​​ការ​មាន​ផ្ទៃពោះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការបញ្ចេញ​នៃ​ពង​ស៊ុត​របស់​ស្ត្រី​។ ដោយសារ​តែ​ក្មេងស្រី​អាច​បញ្ចេញ​ពង​ស៊ុត​មុននឹង​ការ​មក​រដូវ​ដំបូង​, ដូចនេះ​វា​អាច​ទៅរួច​ដែល​អាច​ក្លាយ​ជា​មាន​ផ្ទៃពោះ​នោះ​។​



​ការ​មាន​ផ្ទៃពោះ​គឺ​មិនមែន​តែ​ជា​ការព្រួយបារម្ភ​តែមួយ​អំពី​ការ​រួមភេទ​នោះទេ​។ គ្រប់​ពេល​ដែល​ក្មេង​ស្រី​បាន​រួមភេទ ជាពិសេស​ការ​រួមភេទ​ដែល​មិន​បាន​ការពារ​, នាង​អាច​មាន​ហានិភ័យ​នឹង​ការឆ្លង​ជំងឺ​កាមរោគ​។ ការ​តម​មិន​រួមភេទ​គឺជា​មធ្យោបាយ​តែមួយគត់​១០០%​ការពារ​ការឆ្លង​មេរោគ​កាមរោគ ឬ​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន ប៉ុន្តែ​ស្រោមអនាម័យ គឺជា​មធ្យោបាយ​ល្អ​បន្ទាប់​។  ក្មេងស្រី​ទទួលបាន​ការការពារ​ល្អ​បំផុត​ប្រសិន​បើ​ពួកគេ​បាន​ប្រើប្រាស់​ស្រោមអនាម័យ​គ្រប់​ពេល​ដែល​ពួកគេ​រួម​ភេទ​។​
 
​ប្រសិនបើ​អ្នក​ធ្លាប់​បាន​រួមភេទ ឬ​កំពុង​គិត​អំពី​ការ​រួមភេទ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ជម្រើស​នៃ​ការ​ពន្យារកំណើត​, តេស្ត​មើលជំងឺ​កាមរោគ និង​មធ្យោបាយ​ដើម្បី​ការពារ​ជំងឺ​កាមរោគ​។​ ​ប្រសិនបើ​អ្នក​បាន​រួមភេទ​ដោយ​មិន​បាន​ការពារ​, ឬ​ស្រោមអនាម័យ​រហែក ឬ​អ្នក​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត ប៉ុន្តែ​អ្នក​មិនឃើញ​ការ​មក​រដូវ​នោះ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាមៗ​ដើម្បី​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ ឬ​ការឆ្លង​មេរោគ​កាមរោគ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com