ភេសជ្ជៈដែលផ្សំពីទឹកឃ្មុំទាំងនេះមិនត្រឹមតែងាយស្រួលផឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។
តែទឹកឃ្មុំរមៀត
តែទឹកឃ្មុំរមៀតគឺជាតែរុក្ខជាតិដែលត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺជាច្រើនតាមឱសថបុរាណ។ ភេសជ្ជៈនេះជួយបន្សុទ្ធរាងកាយ គាំទ្រការបន្សាបជាតិពុល និងបង្កើនភាពស៊ាំ។
អ្នកអាចយកម្សៅរមៀតលាយជាមួយនឹងទឹកក្តៅឧណ្ហៗ ឬប្រើរមៀតស្រស់ស្ងោរជាមួយទឹក រួចបន្ថែមទឹកឃ្មុំមួយចំនួនចូលចិត្ត។ លើសពីនេះ អាចបន្ថែមខ្ញីស្រស់មួយចំនួនទៅតែរមៀត ហើយផឹកពេលព្រឹកក៏ល្អខ្លាំងដែរ។
តែខ្ញី ក្រូចឆ្មារ ទឹកឃ្មុំ
នេះជាភេសជ្ជៈដែលធ្លាប់ស្គាល់ប្រើដោយមនុស្សជាច្រើនដើម្បីពង្រឹងសុខភាព។ តែខ្ញី ក្រូចឆ្មារ និងទឹកឃ្មុំមិនត្រឹមតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរលាក និងពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ។
អ្នកគ្រាន់តែដាក់ខ្ញីដែលហាន់ជាចំណិត ក្នុងពែង ចាក់ទឹកក្តៅ រួចគ្របដើម្បីឱ្យខ្ញីចេញជាតិ (ឬដាក់ខ្ញីក្នុងឆ្នាំងដាំទឹក) ។ បន្ទាប់មកបន្ថែមក្រូចឆ្រមា និងទឹកឃ្មុំដើម្បីភ្លក្សរសជាតិ និងទទួលទាន។
តែ ទឹកក្រូច ស្លឹកគ្រៃ ទឹកឃ្មុំ
តែទឹកក្រូច ស្លឹកគ្រៃ ទឹកឃ្មុំ សម្បូរទៅដោយវីតាមីន C និងសារធាតុរ៉ែដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ លើសពីនេះ ទឹកតែនេះក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។
វិធីសាមញ្ញបំផុតក្នុងការធ្វើតែក្រូចឃ្វិច គឺដាក់ស្លឹកគ្រៃ និងថង់តែចូលទៅក្នុងពែង។ ចាក់ទឹករំពុះហើយរង់ចាំ 10-15 នាទី។
ច្របាច់ទឹកក្រូចចូលទៅក្នុងកែវ ចាក់តែស្លឹកគ្រៃចូល បន្ថែមទឹកឃ្មុំចូលតាមចិត្ត។
ទឹកដោះគោទឹកឃ្មុំ
ទឹកដោះគោអាចត្រូវបានផ្សំជាមួយទឹកឃ្មុំដើម្បីបង្កើតជាភេសជ្ជៈមានជីវជាតិ។ ទឹកឃ្មុំមានវីតាមីន B ជាច្រើន ទឹកដោះគោក៏សម្បូរទៅដោយ B2 ផងដែរ។ ការផ្សំអាហារទាំងពីរនេះចូលគ្នានឹងជួយបំពេញសារធាតុចិញ្ចឹមដល់រាងកាយ។ ជាងនេះទៅទៀត ទឹកដោះគោទឹកឃ្មុំក៏ជួយជំរុញរាងកាយឱ្យផលិតអង់ស៊ីមដែលជួយបំបែកបាក់តេរីបង្កគ្រោះថ្នាក់ក្នុងរាងកាយ បង្កើនភាពស៊ាំ។
អ្នកគ្រាន់តែប្រើទឹកដោះគោគ្មានជាតិផ្អែម រួចបន្ថែមទឹកឃ្មុំមួយចំនួនតាមរសជាតិ កូរឱ្យសព្វ រួចទទួលទានជាការស្រេច៕