កីឡាអន្តរជាតិ
អន្តរជាតិ
Lampard និយាយថា ផ្អាកកុងត្រាជាមួយក្រុមហ៊ុនរុស្ស៊ី ជារឿងត្រឹមត្រូវសម្រាប់ Everton
03, Mar 2022 , 2:41 pm        
រូបភាព
លោក Frank Lampard និយាយថា លោកគាំទ្រការសម្រេចចិត្តពីសំណាក់ក្លិប Everton ក្នុងការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនរបស់រុស្ស៊ីទាំងអស់។



ក្លិប Everton បានសម្រេចផ្អាករាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងម្ចាស់ឧបត្ថម្ភដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរបស់រុស្ស៊ីដែលគ្រប់គ្រងដោយមហាសេដ្ឋី Alisher Usmanov។ Lampard បានចាត់ទុកការសម្រេចិត្តមួយនេះជារឿងត្រឹមត្រូវសម្រាប់ក្លិប Everton។
 
មិនខុសពីក្លិបដទៃនៅតំបន់អឺរ៉ុប ​Everton បានបង្ហាញការគាំទ្រដល់អ៊ុយក្រែនបន្ទាប់ពីប្រទេសនេះរងការឈ្លានពានពីសំណាក់រុស្ស៊ី ។
 
«ស្របពេលខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប ហើយខ្ញុំមានភាពជិតស្និទ្ធជាពួកគេ ខ្ញុំពិតជាគាំទ្រការសម្រេចចិត្តរបស់ពួកគេ ពួកគេគឺធ្វើបានត្រឹមត្រូវណាស់។» Lampard ប្រាប់ទៅកាន់អ្នកកាសែតបែបនេះ។
 
កាលពីថ្ងៃទី២៦ ខែកុម្ភៈ នាជំនួបក្របខណ្ឌ Premier league ទល់ជាមួយក្រុមមេឃខៀវ Manchester City កីឡាករក្រុមស្ថិតនៅតំបន់ Merseyside បានកាន់ទង់ជាតិប្រទេសអ៊ុយក្រែនដើម្បីបង្ហាញការគាំទ្រ។ គ្រូបង្វឹកវ័យ៤៣ឆ្នាំ ក៏បានចាត់ទុកទង្វើរបស់កូនក្រុមជារឿងដ៏ត្រឹមត្រូវផងដែរ៕
 

Tag:
 ​Frank Lampard
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com