ជាតិ
យុវជនសកម្ម សេវាល្អ
យុវជនខេត្តពោធិ៍សាត់២៥នាក់ បានទទួលចំណេះដឹងផ្នែកសរសេរ និងផលិតវីដេអូតាមទូរសព្ទដៃ
04, Mar 2022 , 10:57 am        
រូបភាព
ពោធិ៍សាត់៖ យុវជន២៥នាក់ ខេត្តពោធិ៍សាត់ បានចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី២ លើការ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដែលបណ្តុះបណ្តាលដោយសារព័ត៌មានថ្មីៗ។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅ៤ថ្ងៃ គឺពីថ្ងៃទី២៦ ខែកុម្ភៈ ដល់១ខែមីនា។ តំណាងយុវជនចំនួន៣នាក់ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាចំណែកមួយដែលជំរុញពួកគេឱ្យមានភាពក្លាហានជាងមុន។ ពួកគេ ប្ដេជ្ញាយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តនៅសហគមន៍ ដើម្បីជំរុញឱ្យការផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍ពួកគេកាន់តែប្រសើរ។



 
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅបានដោយមានការសម្របសម្រួលពីអង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV)។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត(SIDA)។

គម្រោងនេះ មានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕
 

កញ្ញា ខន ចំប៉ា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ

 កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥










 
 

Tag:
 យុវជនសកម្ម សេវាល្អ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com