កីឡាអន្តរជាតិ
អន្តរជាតិ
កូនប្រុសលោក Pele ថា ឪពុកខ្លួនជាអ្នកប្រយុទ្ធដ៏អស្ចារ្យ ក្រោយសះស្បើយពីជំងឺបន្តបន្ទាប់
07, Mar 2022 , 5:29 pm        
រូបភាព
លោក Edinho ដែលជាគ្រូបង្វឹកទើបចូលដឹកនាំក្រុមយុវជនអាយុក្រោម ២០ឆ្នាំ ក្លិប Londrina បាននិយាយថាវីរបុរស Pele ដែលជាឪពុកបង្កើត ជាអ្នកប្រយុទ្ធជាមួយនឹងជំងឺមហារីកយ៉ាងអស្ចារ្យមួយរូប។



វីរបុរសបាល់ទាត់ប្រេស៊ីល Pele វ័យ៨១ ឆ្លងកាត់យកដុំសាច់ក្នុងពោះវៀនកាលពីខែកញ្ញា ឆ្នាំ២០២១ បានយ៉ាងជោគជ័យ។ នាពេលថ្មីៗនេះ Pele ក៏ទើបចាកចេញពីមន្ទីពេទ្យផងដែរ ក្រោយពេលព្យាបាលជំងឺឆ្លងមេរោគតម្រងនោមបានជោគជ័យផងដែរ។
 
លោក Edinho ដែលជាកូនប្រុស សរសើរឪពុករបស់ខ្លួនចំពោះការជម្នះជំងឺផ្ទួនៗបែបនេះ។
 
«គាត់ធ្វើបានយ៉ាងល្អ។ គាត់បានតស៊ូក្នុងការប្រយុទ្ធជាមួយបញ្ហាសុខភាពរបស់គាត់ ហើយឪពុកខ្ញុំគឺជាអ្នកប្រយុទ្ធយ៉ាងអស្ចារ្យសម្រាប់ពេញមួយជីវិតរបស់គាត់។» Edinho ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី៦ ខែមីនា។
 
Pele ធ្លាប់ជួយប្រេស៊ីលលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ៣លើក ហើយរូបលោកក៏ជាអតីតកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់ផ្សេងទៅដែលអាចរកគ្រាប់បាល់បានក្នុងពានរង្វាន់ World Cup ៤ផ្សេងគ្នា៕
 

Tag:
 Pele
  Football
© រក្សាសិទ្ធិដោយ thmeythmey.com