កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ប្រាប់ក្រុមកុំសប្បាយចិត្តភ្លេចខ្លួន ឯគ្រូ Inter រំពឹងរកគ្រាប់បាល់ឡើងទៅវគ្គបន្ត
08, Mar 2022 , 5:59 pm        
រូបភាព
មុនក្នុងពានរង្វាន់ UEFA Champions League ទល់ក្រុមអ៊ីតាលី Inter Milan លោក​ Jurgen Klopp ប្រាប់កូនក្រុម Liverpool របស់ខ្លួនមិនគួរសប្បាយចិត្តភ្លេចខ្លួននឹងជ័យជម្នះដូចកាលជើងទីមួយ ខណៈគ្រូបង្វឹក Inter រំពឹងក្រុមអាចស្វែងរកគ្រាប់ដើម្បីបន្តដំណើរ។


ជំនួបជើងទីមួយក្រុមរហស្សនាមហង្សក្រហមយកឈ្នះលើក្រុម Inter Milan ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Giuseppe Meazza កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ 
 
សម្រាប់ Liverpool បញ្ហាកីឡាករមិនមែនជារឿងធំអ្វីឡើយដោយមានតែកីឡាករ៣នាក់ប៉ុណ្ណោះអវត្តមានរួមមាន Thiago Alcantara និង Roberto Firmino និង Joel Matip ។ ក្រុម Inter Milan មានតែកីឡាករ Nicolo Barella ជាប់បម្រាម។
 
«នាំមុខលទ្ធផល ២-០ ពិតណាស់ លទ្ធផលពេលខ្លះក៏អាចប្រែប្រួលជាញឹកញាប់ផងដែលក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ លទ្ធផលជើងទីមួយពិតជាល្អ ប៉ុន្តែក្រុមយើងមិនគួរភ្លេចខ្លួនឡើយ ព្រោះវាជាការប្រកួតដ៏ពិបាក។» លោក Klopp និយាយបែបនេះក្នុងសន្និសីទមុនការប្រកួត។
 
ចំណែកលោក Simone Inzaghi ក៏បានអះអាងថា Liverpool គឺក្រុមដ៏ខ្លាំងក៏បន្តែ Inter Milan មានទំនុកចិត្តក្នុងការយកឈ្នះលើក្រុមម្ចាស់ហង្សក្រហមនៅទឹកដីកីឡដ្ឋាន Anfield។
 
Liverpool និង Inter ធ្លាប់ជួបគ្នាបីលើករួចមកហើយក្នុងជំនួបពានរង្វាន់ Champions League ដោយជួបគ្នា២លើកកាលពីឆ្នាំ២០០៨ និងថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២២ ហើយហង្សក្រហមយកឈ្នះទាំងបីលើក។ សម្រាប់៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ក្រុម Liverpool ឈ្នះ៤លើកនិងស្មើ១ ឯក្រុម Inter Milan ៥ប្រកួតចុងក្រោយរបស់ពួកគេ ឈ្នះតែ១ប្រកួតតែប៉ុណ្ណោះ ២ស្មី និង២ប្រកួតចាញ់។
 
សម្រាប់ការប្រកួតជំនួបមួយគូផ្សេងទៀតក្នុងរាត្រីនេះ ក្រុម FC Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលក្រុម FC Salzburg វេលាម៉ោង៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា៕
 
 

Tag:
 Jurgen Klopp
  Liverpool
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com