ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​មើម​ឈូក​ល្អ​ចំពោះ​របត់​ឈាម​ណាស់​
22, Mar 2022 , 10:59 pm        
រូបភាព
​មើម​ឈូក​អាច​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់ភ្ញោ​ច​ទៅ​លើរ​បត់​ឈាម​រត់ ដើម្បី​បង្កើន​ការដឹកនាំ​អុកស៊ីសែន​ទៅ​សរីរាង្គ​ផ្សេងៗ និង​បង្កើន​មុខងារ ព្រមទាំង​ថាមពល​ទូទៅ​ទៀតផង​។ជាតិ​ដែក និង​ទង​ដែង​ក្នុង​មើម​ឈូក​គឺជា​សារធាតុ​ដែល​សំខាន ហើយ​វា​ទាំងពីរ​នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការផលិត​គ្រាប់​ឈាមក្រហម​, កាត់បន្ថយ​ជំងឺ​កង្វះ​គ្រាប់​ឈាម និង​បង្កើន​លំហូរ​ឈាម​។

 
​ចំណែក​ឯ​ចំនួន​ដ៏​ច្រើន​របស់​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងមើម​ឈូក​វិញ​ពិតជា​ល្អ​ក្នុង​ការរក្សា​តុល្យភាព​រវាង​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ការធ្វើ​ប្រតិកម្ម​ទៅ​លើ​ឥទ្ធិពល​របស់​ជាតិ​សូ​ដ្យូ​ម​ក្នុង​ចរន្ត​ឈាម​។ ប៉ូ​តា​ស្យូម​គឺជា​សារធាតុ​ពង្រីកស​រ​សៃឈាម មានន័យ​ថា វា​នឹង​ទៅ​ធ្វើ​អោយ​សរសៃឈាម​ធូរ និង​កាត់បន្ថយ​ការ​កន្ត្រាក់ និង​រឹង ដូច្នេះ​វា​នឹង​បង្កើន​លំហូរ​ឈាម ព្រមទាំង​បន្ថយ​សម្ពាធ​ក្នុង​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​បាន​។ ប៉ូ​តា​ស្យូម​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សកម្មភាព​សរសៃប្រសាទ និង​ការចម្លង​ជាតិ​ទឹក និង​ឈាម​ក្នុង​ខួរក្បាល​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com