កីឡាអន្តរជាតិ
អន្តរជាតិ
ទោះត្រូវពិន័យ អត្តពលិកកាយសម្ព័ន្ធរុស្ស៊ី Kuliak នៅតែគាំទ្រប្រទេសកំណើតដដែល
09, Mar 2022 , 10:29 pm        
រូបភាព
អត្តពលិកកាយសម្ព័ន្ធរុស្ស៊ី Ivan Kuliak នាថ្ងៃទី៨ខែមីនា បាននិយាយថា រូបគេមិនស្តាយក្រោយឡើយក្រោយបង្ហាញសញ្ញាជាអក្សរ Z ដែលជាការ គាំទ្រប្រទេសកំណើតរបស់ខ្លួនអំឡុងការឈ្លានពានចូលអ៊ុយក្រែន។



អត្តពលិកវ័យ២០ឆ្នាំត្រូវបានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិពិន័យក្រោយបានបង្ហាញអាកប្បកិរិយាគាំទ្រដល់ការលុកលុយចូលប្រទេសអ៊ុយក្រែន។ Kuliak បានពាក់ឈុតប្រកួតរបស់ខ្លួនដោយនៅពីមុខមានបង្ហាញសញ្ញាជាអក្សរ Z អំឡុងទទួលមេដាយ។
 
អក្សរ Z ជាអក្សរដែលកងកម្លាំងរុស្ស៊ីបានប្រើសម្រាប់ចំណាំនៅលើយោធោបករណ៍ទាំងអស់។
 
«ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងធ្វើការជ្រើសរើសម្តងទៀត។ បើទោះជាត្រូវចាកចេញទៅជាមួយការបង្ហាញសញ្ញាអក្សរ Z នៅលើដើមទ្រូងខ្ញុំក៏ខ្ញុំនៅតែបន្តធ្វើវាដដែល។» Kuliak ប្រាប់ទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះអត្តពលិកវ័យ ២០ឆ្នាំក៏បានប្រាប់ពីអត្ថន័យរបស់អក្សរ Z ថា មនុស្សគ្រប់គ្នាមើលឃើញអក្សរ Z ជាអក្សរដ៏អាក្រក់ ក៏ប៉ុន្តែសម្រាប់រុស្ស៊ីវាបានសំដៅទៅកាន់ជ័យជម្នះ និងសន្តិភាព៕
 

Tag:
 Gymnastics
  Ivan Kuliak
© រក្សាសិទ្ធិដោយ thmeythmey.com