កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ancelotti សរសើរខ្សែប្រយុទ្ធ Benzema ថា ជាមេក្រុមដ៏អស្ចារ្យ
10, Mar 2022 , 11:29 am        
រូបភាព
លោក Carlo Ancelotti គ្រូបង្វឹកក្រុមអធិរាជស Real Madrid សរសើរខ្សែប្រយុទ្ធ Karim Benzema ថាជាមេក្រុមដ៏អស្ចារ្យ។ Benzema ស៊ុតបាល់ Hat-Trick ទម្លាក់ក្រុម Paris Saint Germain ក្នុងលទ្ធផល ៣-១ ជំនួបជើងទីពីរ Champions League ថ្ងៃទី១០ ខែមីនា។


ក្រោយទទួលជ័យជម្នះ និងឡើងទៅកាន់វគ្គ១/៤ នៃពានរង្វាន់ Champions League លោក Ancelotti សរសើរខ្សែប្រយុទ្ធសញ្ជាតិបារាំងថាជាកីឡាករដ៏អស្ចារ្យនិងដឹកនាំក្រុមបានយ៉ាងល្អ។
 
«Karim Benzema គឺជាមេដឹកនាំក្រុមដ៏អស្ចារ្យ ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងជាមួយអ្វីដែលគាត់បានធ្វើឡើងក្នុងរាត្រីនេះ។ PSG គឺជាក្រុមដ៏ខ្លាំងមួយ ជាមួយកីឡាករខ្លាំងៗ គ្រប់យ៉ាងក្នុងបាល់ទាត់គឺអាចប្រែប្រួលបានគ្រប់យ៉ាង។»លោក Ancelotti និយាយប្រាប់អ្នកកាសែតបែបនេះ។
 
Karim Benzema បន្ទាប់ពីរកបាន Hat-Trick ទល់ PSG ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានក្លាយជាកីឡាករដែលវ័យចាស់ជាងគេដែលអាចស៊ុត Hat-Trick ក្នុងប្រវត្តិសាស្រ្តពានរង្វាន់ Champions League ក្នុងវ័យ ៣៤ឆ្នាំនិង៨០ថ្ងៃ។

កំណត់ត្រានេះត្រូវបានគ្រប់គ្រងដោយកីឡា Olivier Giroud ដោយធ្វើបាននៅឆ្នាំ ២០២០ ពេលការប្រកួត Chelsea ទល់ Sevilla៕
 

Tag:
 Real Madrid
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com