កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែន ពិន័យអតីតប្រធានក្រុមជម្រើសជាតិ Tymoshchuk ដែលបន្តការងារនៅក្លិបបាល់ទាត់រុស្ស៊ី
10, Mar 2022 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធបាល់ទាត់អ៊ុយក្រែនបានពិន័យអតីតប្រធានក្រុមជម្រើសជាតិ Anatoliy Tymoshchuk ដែលបង្ហាញអកប្បកិរិយាមិនអើពើនឹងរឿងប្រទេសរុស្ស៊ីបើកការប្រហារឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។

 
លោក Tymoshchuk ជាអតីតកីឡាករក្រុមជម្រើសជាតិអ៊ុយក្រែនដែលធ្លាប់បានបង្ហាញខ្លួនចំនួន ១៤៤លើក និងធ្លាប់ជាប្រធានក្រុមអស់រយៈពេល៤ឆ្នាំមុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៦។ កីឡាករវ័យ៤២ឆ្នាំក៏បានសម្រេចចិត្តបន្តធ្វើការងារឱ្យក្រុម Zenit St Petersburg បើទោះបីជារុស្ស៊ីជាកំពុងបន្តវាយប្រហារប្រទេសកំណើតក៏ដោយ។
 
Tymoshchuk បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនអ៊ុយក្រែនចំពោះការសម្រេចចិត្តមិននិយាយស្តីអ្វីដែលពាក់ព័ន្ធទៅនឹងប្រទេសកំណើតដែលត្រូវរងការវាយប្រហារជាបន្តបន្ទាប់ពីរុស្ស៊ី។ កីឡាកររូបនេះ ក៏នៅតែបន្តបង្ហោះរូបភាពដែលកំពុងធ្វើការជាមួយក្លិប Zenit St Petersburg ជាប្រចាំ។
 
កាលពីសប្តាហ៍មុន ខ្សែបម្រើរបស់ក្លិប Atalanta កីឡាករ Ruslan Malinovskyi បានបង្ហាញប្រត្តិកម្មចំពោះ Tymoshchuk ហើយបាននិយាយរិះគន់ថា កេរិ៍្តឈ្មោះរបស់កីឡាករវ័យ៤២ឆ្នាំគឺកំពុងតែរសាត់ឆ្ងាយហើយ។
 
«ខ្ញុំពិតជាមិនដឹងថាត្រូវបកស្រាយយ៉ាងមិចឡើយចំពោះ Tymoshchuk អ្នកគួរតែសួរទៅកាត់ ព្រោះខ្ញុំពិបាកនឹងនិយាយខ្លាំងណាស់ វាពិតជារឿងដ៏ចម្លែកពេក។ ខ្ញុំគិតថាគាត់ធ្វើនេះពិតជាមិនត្រឹមត្រូវ ហើយពេលនេះសឹងតែ១០០ភាគរយគាត់លែងក្លាយជាវិរៈបុរសបាល់ទាត់របស់អ៊ុយក្រែនទៀតហើយ។»កីឡាករ Malinovskyi បានសរសេរបង្ហោះលើ Twitter បែបនេះ។
 
រដ្ឋាភិបាលអ៊ុយក្រែនបានស្នើសុំឱ្យដកហូតរាល់សមិទ្ធផល មេដាយ និងពានរង្វាន់កត្តិយសដែលលោក Tymoshchuk ឈ្នះទាំងអស់សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងនោះក៏មានដូចជាពានរង្វាន់លីគឱ្យក្លិប Shaktar Donetsk ១ Ukrainian Cups ៣ និង Super Cup ១ ផងដែរ។
 
មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់អ៊ុយក្រែនក៏ចង់ដកហូតឈ្មោះដែល Tymoshchuk លេង១៤៤ប្រកួតឱ្យអ៊ុយក្រែនចេញ ហើយសហព័ន្ធកំពុងតែស្នើសុំដកហូតរឿងទាំងនេះពីរដ្ឋាភិបាល៕
 

Tag:
 Anatoliy Tymoshchuk
  Ukraine
© រក្សាសិទ្ធិដោយ thmeythmey.com