កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea គ្មានសិទ្ធិលក់សំបុត្រ ក្រោយអង់គ្លេសដាក់ទណ្ឌកម្មលោក Roman Abramovich
10, Mar 2022 , 5:16 pm        
រូបភាព
ម្ចាស់ក្លិប Chelsea លោក Roman Abramovich ស្ថិតក្នុងចំណោមអភិជនរុស្ស៊ី៧នាក់ ដែលត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។



នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ទណ្ឌកម្មនេះ គឺជាជំហានចុងក្រោយរបស់អង់គ្លេសដើម្បីបង្ហាញការគាំទ្រចំពោះពលរដ្ឋអ៊ុយក្រែន ដោយប្រឆាំងនឹងការឈ្លានពានអធិបតេយ្យពីសំណាក់រុស្ស៊ី។

លោក Roman Abramovic អាយុ៥៥ឆ្នាំ ដែលមានសម្ព័ន្ធភាពដ៏រឹងមាំជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានរងសម្ពាធយ៉ាងខ្លាំង ក្រោយរុស្ស៊ីបើកប្រតិបត្តិការឈ្លានពានអ៊ុយក្រែន ហើយលោកក៏បានប្រកាសលក់ក្លិបផងដែរ។

ការដាក់ទណ្ឌកម្មនេះ មានន័យថា ជាការបិទចរន្តប្រភពហិរញ្ញវត្ថុទាំងអស់របស់លោក Roman Abramovic ដូចជាការបង្កកប្រាក់ និងហាមធ្វើដំណើរ។ Chelsea មិនអាចលក់សំបុត្រសម្រាប់ក្រុមអ្នកគាំទ្រ និងរកចំណូលផ្សេងៗទៀតហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com