កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe៖ ពាន Champions league ជាគោលដៅដ៏សំខាន់សម្រាប់ PSG តែយើងបរាជ័យ
11, Mar 2022 , 4:25 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe របស់ក្លិបបាល់ទាត់ Paris Saint Germain បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតពានរង្វាន់ Champions league ក្រោមថ្វីជើងក្រុម Real Madrid។


ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានស៊ុតបាល់នាំមុខក្រុមម្ចាស់ផ្ទះ Real Madrid ១គ្រាប់ដែលផ្តល់ការនាំមុខជាក្តីសង្ឃឹមទៅវគ្គបន្តឱ្យទៅ PSG ។ ប៉ុន្តែគ្រប់យ៉ាងត្រូវបានរសាត់ឆ្ងាយក្រោយ Benzema រកបាន៣គ្រាប់មកវិញ។ ការធ្លាក់ចេញពីពានរង្វាន់លំដាប់ទី១ ប្រចាំអឺរ៉ុប ធ្វើឱ្យកីឡាករក្លិប PSG រូបនេះមិនសប្បាយចិត្តឡើយ។
 
«ជាពេលវេលាដ៏ពិបាកមួយ ពានរង្វាន់ Champions league គឺជាគោលដៅដ៏សំខាន់បំផុតសម្រាប់ក្លិប PSG និងយើងទាំងអស់គ្នា ប៉ុន្តែយើងបានបរាជ័យទៅហើយ។ រដូវកាលនេះមិនទាន់បញ្ចប់នៅឡើយទេ ទោះមានរឿងអ្វីក៏ដោយយើងនៅតែសាមគ្គីគ្នា ហើយប្តេជ្ញារហូតចប់រដូវកាលនេះ។» Mbappe បានបង្ហោះលើ Instagram បែបនេះ។
 
មកដល់ពេលនេះក្លិប PSG នៅសល់តែពានរង្វាន់ Ligue 1 មួយតែប៉ុណ្ណោះសម្រាប់ដណ្តើមយកក្នុងរដូវកាលនេះ ក្រោយពានរង្វាន់ ៣ ធំៗត្រូវបានរបូតចេញពីដៃទៅ៕
 

Tag:
 Kylian Mbappe
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com