កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធអត្តពលិកពិភពលោកប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើបេឡារុស
12, Mar 2022 , 11:29 pm        
រូបភាព
បេឡារុស នឹងរងទណ្ឌកម្មបន្ថែមទៀតពីសំណាក់សហព័ន្ធអត្តពលិកពិភពលោក។ នេះបើតាមប្រធានសហព័ន្ធលោក Sebastian Coe ថ្ងៃទី១០ ខែមីនា។



បេឡារុស ដែលត្រូវចោទថា ចូលដៃចូលជើងនឹងរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន ក៏រងទណ្ឌកម្មមិនតិចដែរពីសំណាក់អន្តរជាតិរាប់ទាំងវិស័យកីឡាផង។ កន្លងមក សហព័ន្ធអត្តពលិកពិភពលោក បានហាមឃាត់អត្តពលិកបេឡារុសពីការប្រកួតអន្តរជាតិនានា។ 
 
ក្រោយពេលកិច្ចប្រជុំក្រុមប្រឹក្សានៅថ្ងៃទី១០ ខែមីនា  សហព័ន្ធក៏សម្រេចដាក់ទណ្ឌកម្មបន្ថែមទៅកាន់ប្រទេសបេឡារុសយ៉ាងធ្ងន់ធ្ងរផងដែរ។
 
«ទណ្ឌកម្មនេះនឹងរួមបញ្ចូលការមិនឱ្យធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ឬក៏ព្រឹត្តិការណ៍របស់អឺរ៉ុប។ ការសម្រេចនេះបានធ្វើឡើងដោយមិនមានការបោះឆ្នោតឡើយ។» លោក Ceo ប្រាប់ក្នុងសន្និសីទកាសែតបែបនេះ។
 
លើសពីនេះ ប្រធានសហព័ន្ធរូបនេះក៏បានបញ្ជាក់បន្ថែមថា កាលពីមុនកីឡាត្រូវបានយកធ្វើជាឧបករណ៍ដើម្បីប្រើប្រាស់ ប៉ុន្តែពេលនេះកីឡាបានប្រគាក់ស្មាគ្នា ហើយឆ្លើយតបបានយ៉ាងច្បាស់លាស់ដើម្បីតម្លៃនៃកីឡា៕
 

Tag:
 World Athletics
© រក្សាសិទ្ធិដោយ thmeythmey.com