COVID-19
ជាតិ
ពលរដ្ឋម្នាក់ៗអាចទិញថ្នាំ Molnupiravir បាន១០ដូស ខណៈមន្ទីរពេទ្យ គ្លីនិក អាចទិញបានដល់១០០ដូស
12, Mar 2022 , 4:12 pm        
រូបភាព
គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាននាំចូលឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យ ចាប់ពីកម្រិតស្រាលទៅមធ្យម ក្នុងនោះ ពលរដ្ឋម្នាក់ មានសិទ្ធទិញថ្នាំ Molnupiravir Capsules 200mg ត្រឹម១០ដូស។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។



ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាននាំចូលឱសថម៉ូលណាទ្រីស សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ហើយអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធទិញត្រឹម១០ដូសប៉ុណ្ណោះក្នុង១នាក់។ ចំណែកឯ ខាងមន្ទីរពេទ្យ គ្លីនិក ឱសថស្ថានរង ដែលលក់បន្ត អាចមានសិទ្ធិទិញពី១០-១០០ដូសប៉ុណ្ណោះ។ 
 
ឱសថម៉ូលណាទ្រីស តម្លៃ៥៥ដុល្លារ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល ដោយបញ្ជាក់ថា ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងអ្នកលក់បន្ត យកទៅលក់លើសពីតម្លៃកំណត់ អាជ្ញាធរនឹងចាត់វិធានការ តាមនីតិវិធីជាធរមាន។ 
 
សាធារណជនទាំងអស់អាចបញ្ជាទិញឱសថម៉ូលណាទ្រីស(Molnupiravir Capsules 200mg) នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត៕
 

Tag:
 ថ្នាំព្យាបាលជំងឺកូវីដ-១៩
  Molnupiravir Capsules 200mg
© រក្សាសិទ្ធិដោយ thmeythmey.com