ជាតិ
លោក ហ៊ុន ម៉ានី៖ តើមានពេលលំបាកណាមួយ ដែលគ្មានវត្តមានគណបក្សប្រជាជន?
14, Mar 2022 , 3:59 pm        
រូបភាព
«តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា?» នេះជាសំណួរ ដែលលោកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសួរទៅសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងខេត្តស្វាយរៀង។


ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចោទសួរថា៖« តើមានពេលលំបាកណាមួយ ដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា?» លោកតំណាងរាស្រ្ត ដាក់សំណួរបែបនេះ ព្រោះចង់រំលឹក និងបង្ហាញពីសមត្ថភាពដឹកនាំ ក៏ដូចជាការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ 


 រូបភាពពីក្រុមការងារលោក ហ៊ុន ម៉ានី

បន្ទាប់ពីចោទសួរសំណួរខាងលើរួចហើយ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  លើកឡើងដូច្នេះថា៖«អ្នករំដោះប្រជាជនចេញពីរបបកាប់សម្លាប់ខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា ការចរចាស្វែងរកសន្តិភាព ក៏គណបក្សប្រជាជនកម្ពុជា  ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា»។ 
 
ជាងនេះទៅទៀត លោក ហ៊ុន ម៉ានី រំលឹកបន្ថែមពីសមត្ថភាពគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាង ការគ្រប់គ្រងជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាជន។ លោក បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្ត ចំពោះការការពារផលប្រយោជន៍ប្រជាជន៕
 

Tag:
 គណបក្សប្រជាជនកម្ពុជា
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com