កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានប៉ារ៉ាឡាំពិកអន្តរជាតិ៖ អត្តពលិកជាសញ្ញានៃក្តីសង្ឃឹម និងជាជើងឯកសម្រាប់សន្តិភាព
15, Mar 2022 , 8:29 am        
រូបភាព
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងត្រូវបានបិទបញ្ចប់នៅថ្ងទី១៣ខែមីនា។ ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិចាត់ទុកអត្តពលិកជាសញ្ញានៃក្ដីសង្ឃឹម និងសន្តិភាព។


 
នាកីឡដ្ឋានសំបុកចាបក្នុងទីក្រុងប៉េកាំង ម្ចាស់ផ្ទះចិនបានផ្តល់ទង់កីឡាប៉ារ៉ាឡាំពិកបន្តទៅកាន់ទីក្រុង Milan និង Cortina ដែលនឹងរៀបចំព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៦។
 
​នៅក្នុងកម្មវិធីបិទការប្រកួត ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តជាតិ (IPC) លោក Andrew Parsons បានសរសើរក្រុមអត្តពលិកថាជាសញ្ញានៃក្តីសង្ឃឹម និងជាជើងឯកសន្តិភាព។
 
«ពេលស្នាក់នៅក្នុងភូមិប៉ារ៉ាឡាំពិក មានជាតិសាសន៍ខុសគ្នាជាច្រើន ទិដ្ឋភាពផ្លែកៗ កម្រិតសម្ថភាពខុសគ្នា ក៏ប៉ុន្តែភាពខុសគ្នាទាំងអស់នេះ ពួកគេបានផ្តល់សាមគ្គីភាពដល់យើង។ ឆ្លងកាត់សាមគ្គីភាពនេះ យើងក៏មានក្តីសង្ឃឹម ក្តីសង្ឃឹមសម្រាប់សន្តិភាព»។ លោក Parsons បាននិយាយបែបនេះ។
 
ប្រធានាធិបតី ស៊ី ជិនពីង ក៏ស្ថិតក្នុងចំណោមឥស្សរជនដែលបានចូលរួមជាអធិបតីក្នុងពិធីពន្លត់ភ្លើងកីឡាប៉ារ៉ាឡាំពិកបន្ទាប់ពីប្រកួតរយៈពេល ៩ថ្ងៃមកនេះ។
 
កាលពីថ្ងៃបើកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកប៉េកាំង យ៉ាងហោចណាស់ប្រជាជនចិនជាង ១៩០លាននាក់ ដែលទស្សនាតាមទូរទស្សន៍រដ្ឋចិន CCTV៕
 

Tag:
 Paralympics Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com