កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ PSG រិះគន់ក្លិបក្រោយធ្លាក់ពី UCL ទោះកំពុងនាំមុខកំពូលតារាង Ligue 1
14, Mar 2022 , 4:57 pm        
រូបភាព
ក្លិបបាល់ទាត់ Paris Saint Germain បានបន្តការនាំមុខនៅកំពូលតារាងក្របខណ្ឌ Ligue 1 រហូតដល់ទៅ១៥ពិន្ទុក្រោយឈ្នះក្រុម Bordeaux ៣-០ ។ ប៉ុន្តែអ្នកគាំទ្រនៅតែបន្តមានអារម្មណ៍មិនសប្បាយចិត្ត និងរិះគន់ខ្លាំងរឿងធ្លាក់ចេញពី Champions League។


អំឡុងការប្រកួតជាមួយក្លិប Bordeaux កីឡាករសំខាន់ៗដូចជាខ្សែប្រយុទ្ធ Kylian Mbappe Neymar និង Leandro Paredes រងការស្រែករិះគន់ពីសំណាក់អ្នកគាំទ្រ បើទោះបីស្វែករកគ្រាប់បាល់បានក៏ដោយ។
 
អ្នកចាត់ការ PSG លោក Mauricio Pochettino និយាយថា លោកមានអារម្មណ៍ពិបាកចិត្តខ្លាំងចំពោះស្ថានភាពបែបនេះ។
 
«គ្មាននរណាម្នាក់ចង់ស្ថិតក្នុងបរិបទនេះឡើយ។ វាបានធ្វើឱ្យខ្ញុំពិបាកចិត្តខ្លាំងណាស់។ ចំពោះអ្នកដែលគាំទ្រក្លិប PSG ពួកគេមានអារម្មណ៍ពិបាកចិត្តដោយសារតែ Real Madrid ។ ខ្ញុំក៏ពិបាកចិត្តចំពោះបទពិសោធថ្ងៃនេះ»។ លោក Pochettino និយាយប្រាប់អ្នកកាសែតបែបនេះ។
 
ក្រោយធ្លាក់ចេញពី Champions league ៤ថ្ងៃក្រោមថ្វីជើងក្លិប Real Madrid ក្នុងចំណោមកីឡាករ PSG ទាំងអស់ ខ្សែប្រយុទ្ធប្រេស៊ីល Neymar រងការស្រែកចំអកឌឺដងជាងគេ។ 
 
អំឡុង Neymar ត្រៀមទាត់បាល់ពិន័យពិន័យ អ្នកគាំទ្របែប Ultra របស់ PSG បានស្រែកខ្លាំងទៅកាន់ប្រធានក្លិបលោក Nasser Al Khelaifi និងប្រធានផ្នែកកីឡាករ Leonardo ឱ្យ បញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ៕
 

Tag:
 PSG
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com