ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ញ៉ាំ​ទឹកក្រឡុក​នេះ​មុនពេល​ចូល​គេង វា​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​
21, Mar 2022 , 11:59 pm        
រូបភាព
រាងកាយ​របស់​យើង​ដុត​បញ្ឆេះ​កាឡូរី​និង​ថាមពល​តាមរយៈ​ការធ្វើ​មេតាបូលីស​។ការ​ញ៉ាំ​ទឹកក្រឡុក​ខាងក្រោម​នេះ​អាច​ជួយ​ភ្ញោ​ច​ធ្វើឱ្យមាន​មេតាបូលីស​បាន ទោះជា​កំពុងតែ​នៅក្នុង​ពេល​គេង​ក៏ដោយ​។​

 
​អំពី​មុខងារ​របស់​មេ​តា​បូលីស​
​រាងកាយ​របស់​យើង​ប្រើប្រាស់​ចំណីអាហារ​ទុក​ដូចជា​ឥន្ធនៈ ដែល​ត្រូវ​ប្រែ​ក្លាយទៅជា​ថាមពល​ដោយសារ​ការ​ធ្វើ​មេតាបូលីស ហើយ​ថាមពល​នេះ​ត្រូវបាន​រក្សា​ទុក​ក្រោម​ទម្រង់​ជា​ខ្លាញ់​។ មនុស្ស​យើង​ម្នាក់ៗ​មាន​មេតាបូលីស​គ្រឹះ​មួយ ដែល​ឆ្លើយតប​ទៅ​នឹង​ថាមពល​ដែល​យើង​ត្រូវការ​នៅក្នុង​ពេល​សម្រាក​។ ក៏ប៉ុន្តែ​យើង​អាច​ធ្វើឱ្យ​មេតាបូលីស​គ្រឹះ​នេះ​ប្រែប្រួល​បាន ដើម្បី​ធ្វើឱ្យ​ស្រក​ទម្ងន់ តាម​ការ​ញ៉ាំ​ទឹកក្រឡុក​ខាងក្រោម​នេះ​។​
គ្រឿងផ្សំ​៖
-​    ​ក្រូចឆ្មារ​    ​១​ផ្លែ​
-​    ​ត្រសក់​    ​    ​១​ផ្លែ​
-​    ​ខ្ញី​កោស​រួច​    ​១​ស្លាបព្រា​បាយ​
-​    ​ទឹក​ប្រទាល​កន្ទុយក្រពើ ១​ស្លាបព្រា​បាយ​
-​    ​ភ្លៅ​កង្កែប​    ​១​ដុំ​
-​    ​ទឹក​    ​    ​កន្លះ​កែវ​។​
ដាក់​គ្រឿងផ្សំ​ទាំងអស់​កិន​នៅ​ក្នុង​កែវ​ក្រឡុក ផឹក​មុនពេល​គេង​។​
ប្រសិទ្ធភាព​របស់​គ្រឿងផ្សំ​មួយៗ​៖
 
​ត្រសក់​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ វីតាមីន និង​ជាតិ​រ៉ែ​។ វា​មាន​ប្រសិទ្ធភាព​ណាស់​នៅ​ក្នុង​ការធ្វើឱ្យ​ស្រក​ទម្ងន់ ព្រោះ​វា​មាន​កាឡូរី​តិច​តែ​មាន​ថាមពល​ច្រើន​។​
​ភ្លៅកង្កែប​មាន​កាឡូរី​តិច​តែ​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន ហើយ​មាន​វីតាមីន​និង​ជាតិ​រ៉ែ​ទៀត ដែល​ស្រូប​បឺត​យក​ជាតិ​ទឹក ធ្វើឱ្យ​ស្រក​ក្បាលពោះ​។​
 
​ខ្ញី​ជំរុញ​ឱ្យមាន​ដំណើរការ​មេតាបូលីស​ក្នុង​ពេល​ដេក​។ អ្នកវិទ្យាសាស្ត្រ​ជប៉ុន លោក​វេជ្ជបណ្ឌិត Dr. LK Han បាន​ពន្យល់​ថា​ខ្ញី​បង្កើតឱ្យមាន​បាតុភូត​បង្កើន​កំដៅ​ដែល​ជួយ​ពន្លឿន​មេតា​បូ       លី​ស​។ ខ្ញី​ក៏​ជួយ​ធ្វើឱ្យ​មាន​បាក់តេរី​ល្អ​នៅក្នុង​ពោះវៀនធំ​ដែរ ម្ល៉ោះហើយ​អាចរំលាយ​ខ្លាញ់​ហើយ​ធ្វើឱ្យ​ឃ្លាន និង​ធ្វើ​មិនឱ្យ​មាន​ការ​ទល់លាមក​ផង​។​
 
​ទឹក​ក្រូចឆ្មារ​គឺជា​ថ្នាំបន្សាប​ជាតិពុល​។ វា​មាន​ប្រសិទ្ធភាព​ណាស់​នៅក្នុង​ការសម្អាត​ប្រព័ន្ធ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។​
​ប្រទាល​កន្ទុយក្រពើ​ក៏​ជួយ​បញ្ចេញ​កាក​សំណល់ និង​ជាតិពុល​ពី​ក្នុង​ខ្លួន​ដែរ​។​
 
​ក្រៅ​ពី​ការ​ញ៉ាំ​ទឹកក្រឡុក​នេះ​មុន​ពេល​គេង អ្នក​ក៏ត្រូវ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ផងដែរ ព្រោះ​បើ​ខ្សោះ​ជាតិ​ទឹក មេតាបូលីស​មិនអាច​ដំណើរការ​ទៅ​បាន​ល្អ​ប្រសើរ​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com