ជាតិ
អាជ្ញាធរខេត្តបាត់ដំបង​ ចាប់បានគ្រឿងក្នុងមាន់ ជិត៤ពាន់គីឡូក្រាម នាំចូលពីថៃខុសច្បាប់
25, Mar 2022 , 3:00 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់
អាជ្ញាធរខេត្តបាត់ដំបង ចាប់បានរថយន្តខុសច្បាប់១គ្រឿង ដែលបាននាំចូល គ្រឿងក្នុងមាន់បង្កក (កោះមាន់) ជិត៤ពាន់គីឡូក្រាម ពីប្រទេសថៃ មកកម្ពុជាតាមច្រកដូង ខេត្តបាត់ដំបង។ នេះបើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។

 
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា គ្រឿងក្នុងមាន់បង្កកចំនួន៣៩០០គីឡូក្រាម ដឹកដោយរថយន្ត១គ្រឿង ម៉ាក Ssangyong istana ត្រូវបាននាំចេញពីថៃ បម្រុងនឹងយកទៅចែកចាយនៅក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតឡើយ។ 


 រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់

បើតាមលោក ហ៊ុន សារ៉ាត់ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
 

Tag:
 កោះមាន់
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com