ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រីករាយ​ក្នុង​ជីវិត​ធ្វើ​អោយ​សុខភាព​ល្អ​និង​អាយុ​វែង
26, Mar 2022 , 6:59 am        
រូបភាព
ការ​សិក្សា​ថ្មី​បាន​ណែនាំ​ថា​ ការ​សប្បាយ​រីករាយ​អាច​បង្កើន​សុខភាព​របស់​អ្នក​និង​ធ្វើ​ឱ្យ​អ្នករ​ស់បាន​យូរ​។​អ្នក​ស្រាវជ្រាវ​បាន​មើល​លើ​ការ​សិក្សា​ផ្សេងៗ​ច្រើន​ជាង​ ១៦០​ ហើយ​បាន​រក​ឃើញ​ថា​អារម្មណ៍ល្អ​បង្កើន​នូវ​ដំណើរការ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​,​ បន្ថយ​អ័រម៉ូន​ដែល​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ និង​ជួយ​ធ្វើ​ឱ្យ​បេះដូង​ឆាប់​ដំណើរការ​វិញ​បន្ទាប់​ពី​ការ​បញ្ចេញ​កម្លាំង​។​

 
 
ផ្ទុយ​ទៅ​វិញ​,​ United​ Press​ International​ បាន​រាយការណ៍​ថា​ ភាព​ខ្វល់ខ្វាយ​,​ ក្រៀមក្រំ​ចិត្ត​,​ គំនិត​ទុទិដ្ឋិនិយម​ និង​គ្មាន​ភាព​រីករាយ​ក្នុង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ នឹង​ធ្វើ​ឱ្យ​មាន​អត្រា​ខ្ពស់​នៃ​ជំងឺ​និង​មាន​អាយុ​ខ្លី​។​
 
​អតីត​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Illinois,​ លោក​ Ed​ Diener​ បាន​និយាយ​ថា​ “​ពួក​យើង​បាន​មើល​លើ​ការ​សិក្សា​ចំនួន​ ៨​ ប្រភេទ​ ខុសៗ​គ្នា​ហើយ​សេចក្តីសន្និដ្ឋាន​ទូទៅ​ចំពោះ​ប្រភេទ​និ​មួយៗ​គឺ​ ភាព​រីករាយ​របស់​អ្នក​ ដូច​ជា​ ការ​មាន​អារម្មណ៍ល្អ​ពី​ជីវិត​របស់​អ្នក​,​ មិន​មាន​ភាព​តានតឹង​ មិន​ក្រៀមក្រំ​ចិត្ត​ នឹង​ធ្វើ​ឱ្យ​អ្នកមាន​អាយុ​វែង​និង​មាន​សុខ​ភាពល្អ​ជាងគេ​ក្នុង​ចំណោម​អ្នក​ដែល​មាន​សុខភាព​ល្អ​”​។​
 
​សាស្ត្រាចារ្យ​ Diener​ បាន​ បន្ត​ទៀត​ថា​ “​សុភមង្គល​មិនមែន​ជា​ថ្នាំ​ទេព​នោះ​ទេ​ ប៉ុន្តែ​ភស្តុ​តាង​គឺ​ច្បាស់លាស់​ដែល​វា​ផ្លាស់​ប្តូរ​ឱកាស​នៃ​ការ​មាន​ជំងឺ​ឬ​ការ​ស្លាប់​ទាំង​វ័យក្មេង​”​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com