ជាតិ
យុវជនសកម្ម សេវាល្អ
យុវជនខេត្តកោះកុង ប្តេជ្ញាចូលរួមពង្រឹងការផ្តល់សេវាសាធារណៈ​ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ
31, Mar 2022 , 10:59 am        
រូបភាព
កោះកុង៖ សារព័ត៌​មានថ្មីៗ បានផ្តល់ការបណ្តុះបណ្តាលលើកទី២ លើការ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជន១៨នាក់ នៅខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅ​ពីថ្ងៃទី២៦ ដល់២៧ខែមីនា ឆ្នាំ២០២២ ដោយមានកិច្ចសហការពីក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) អង្គការអាក់សិនអេតកម្ពុជា(Actionaid Cambodia) និងអង្គការតម្លាភាពកម្ពុជា(Transparency International Cambodia)។ តំណាងយុវជនចំនួន៣នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានប្តេជ្ញាប្រើចំណេះពីការសិក្សាទៅផលិតអត្ថបទព័ត៌មាន និងវីដេអូព័ត៌មានទូរសព្ទដៃ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍ខ្លួនឱ្យកាន់តែប្រសើរ។ ​

 
 
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយស្ថាប័នដៃគូមួយចំនួនទៀត។ គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត(SIDA) ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕
 













 

Tag:
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com