ពីនេះ ពីនោះ
«ទម្លាប់» ប្រើបានទាំងកិរិយាសព្ទ និងនាមសព្ទ 
×![]()
សម្រាប់ពាក្យ «ទម្លាប់» យើងអាចប្រើបានទាំងកិរិយាសព្ទ និងនាមសព្ទ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
ជាកិរិយាសព្ទ ទម្លាប់ មានន័យថា ធ្វើឲ្យធ្លាប់, ឲ្យថ្នឹក។ ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់ ។ ល ។ ឧទាហរណ៍៖ ខ្ញុំទម្លាប់អានសារព័ត៌មានថ្មីៗ ជារៀងរាល់ថ្ងៃ។
រីឯនាមសព្ទវិញ ទម្លាប់ មានន័យថា ការដែលធ្លាប់, លំអានដែលធ្លាប់តែមានមក។ ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក ។ល។
មនុស្សមួយចំនួនបានសរសេរថា «ទំលាប់» ប៉ុន្តែពាក្យនេះ គ្មាននៅក្នុងវចនានុក្រមឡើយ។ រីឯអ្នកខ្លះទៀតច្រឡំសរសេរ «ទន្លាប់» ទៅវិញ។ ទន្លាប់ ជា ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រយឹង ដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណី ប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ ទាំងផ្លែក៏តូចៗ ផងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com