ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ការ​រាំងរដូវ​ត្រូវបាន​ព្យាបាល​ដោយ​របៀប​ណា​?
07, Apr 2022 , 11:29 pm        
រូបភាព
​ការ​រាំងរដូវ​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​មូលហេតុ​ទូទៅ​ដូច​ជា​ការ​មាន​ផ្ទៃពោះ​នោះ មិនចាំបាច់​ធ្វើ​ការព្យាបាល​នោះទេ​។

 
ក្នុងករណី​ដទៃទៀត​, ការព្យាបាល​នឹង​អាស្រ័យទៅលើ​មូលហេតុ​របស់​វា​។ ការព្យាបាល​រួមមាន៖
– តម​ចំណីអាហារ និង​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់ (​ចំពោះ​ការ​រាំងរដូវ​ដែល​បង្កឡើង​ដោយ​ការ​ធា​ត់​)
– ញ៉ាំ​ចំណីអាហារ​ដើម្បី​អោយ​ឡើង​ទម្ងន់ (​ចំពោះ​ការ​រាំងរដូវ​ដែល​បង្កឡើង​ដោយ​ការ​ស្រក​ទម្ងន់​)
– សិក្សា​ពី​មធ្យោបាយ​គ្រប់គ្រង​បញ្ហា​ស្ត្រេ​ស​
– ផ្លាស់ប្តូរ​កម្រិត​នៃ​លំ​ហាត់ប្រាណ​
– ព្យាបាល​ដោយ​អរ​ម៉ូ​ន​
– ធ្វើការ​វះកាត់​
​ការ​រាំងរដូវ​អាច​ជា​សញ្ញា​នៃ​បញ្ហា​ការមិន​ចង់​ញ៉ាំ​អាហារ ដែល​ជា​ជំងឺ​នៃ​ការ​ញ៉ាំ​អាហារ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​ដែល​មាន​បញ្ហា​នេះ​, សូម​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ​។​
 
 
​ខ្ញុំ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា​?
​សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នកៈ​
– ខកខាន​ក្នុង​ការ​មក​រដូវ​
– មាន​បញ្ហា​ជាមួយនឹង​គំហើញ និង​លំនឹង​
– បន្ត​ចេញ​ទឹកដោះ​ទោះបីជា​អ្នក​មិន​កូន​ក៏​ដោយ​
– មានការ​ដុះ​រោម​ខ្លួន​ខ្លាំង​
– មាន​អាយុ​លើសពី​១៦​ឆ្នាំ និង​មិន​ទាន់​មាន​រដូវ​ម្តង​សោះ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com