ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីបញ្ជាក់ថាការឈឺពោះសម្រាលអ្នកជិតមកដល់ហើយ 
×![]()
គភ៌របស់អ្នកគ្រប់ខែហើយ អ្នករង់ចាំតែថ្ងៃសម្រាលប៉ុណ្ណោះ។ ប៉ុន្តែតើអ្នកធ្វើដូចម្តេចទើបដឹងថាការឈឺពោះពេលណាមួយដែលបង្ហាញ ថាអ្នកគួរតែទៅមន្ទីរពេទ្យ។
នៅពេលណាដែលអ្នកគិតថា ខ្លួនអ្នកកំពុងឈឺពោះសម្រាលពិតប្រាកដនោះសូមធ្វើការចាប់ផ្តើមរាប់ នូវការកន្ត្រាក់ស្បូនរបស់អ្នក។ ដើម្បីធ្វើបានដូចនេះអ្នកត្រូវកត់ទុកនូវពេលវេលានៃការចាប់ផ្តើម និង ការបញ្ឈប់នៃការ កន្ត្រាក់របស់ស្បូន នីមួយៗរបស់អ្នក ឬ ក៏ពឹងអោយនរណាម្នាក់ធ្វើវាជំនួសអ្នក ។
ពេលវេលាចន្លោះពេលនៃការកន្ត្រាក់រួមមានទាំងរយៈពេលនៃការកន្ត្រាក់ និង ចំនួននាទីនៅចន្លោះពេលនៃការកន្ត្រាក់ ត្រូវបានគេហៅថា ចន្លោះពេល ។ការកន្ត្រាក់ក្នុងកំរិតស្រាលជាធម្មតាចាប់ផ្តើមឃ្លាតគ្នាពី ១៥ ទៅ ២០នាទី និង មានរយៈពេលពី ៦០ ទៅ ៩០វិនាទី ។ ការកន្ត្រាក់នឹងចាប់កាន់តែទៀងទាត់ រហូតដល់ពួកវាមានរយៈពេលគំលាតពីគ្នាតិចជាង ៥នាទី ។
ការឈឺពោះសម្រាលសកម្ម មានលក្ខណៈសំគាល់ដោយការកន្ត្រាក់យ៉ាងខ្លាំងដែលមានរយៈពេលពី ៤៥ ទៅ ៦០វិនាទី និង កើតមានចន្លោះពេលពី ៣ ទៅ ៤ នាទីម្តង ៕
© រក្សាសិទ្ធិដោយ thmeythmey.com