ពីនេះ ពីនោះ
ទលិទ្ទ មាន​ន័យថា ដែល​ខ្សត់ទ្រព្យ, មនុស្សទលិទ្ទ គឺមនុស្ស​ខ្សត់, មនុស្សទុគ៌ត​
09, Apr 2022 , 7:29 am        
រូបភាព
«ទលិខ្ទ» ជាភាសាបាលី និង «ទលិទ្រ» ជាភាសាសំសង្ក្រឹត​ មានន័យថា ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ។ នេះបើតាម​ការពន្យល់​ក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
អ្នកកំសត់, មនុស្សទុគ៌ត អាចហៅថា មនុស្សទលិទ្ទ ។ ស្រ្តីជា ទលិទ្ទា ។ ពាក្យកាព្យ៖ ពួកអ្នកទលិទ្ទ គ្នាខំប្រឹងគិត រាវរកឧបាយ ឲ្យមានទ្រព្យធន សម្រាប់ប្រើចាយ នោះខំខ្វល់ខ្វាយ ក៏នៅតែទ័ល ។ 
 
ចំណែក ទលិទ្ទភាព មានន័យថា ភាពនៃអ្នកក្រីក្រ, ការខ្សត់ទ្រព្យសម្បត្តិ, សេចក្ដីទ័លក្រ។ ឧទាហរណ៍៖ ឱបងអើយ, ខ្ញុំសព្វថ្ងៃដោះដៃ ពីទលិទ្ទភាពពុំរួចទេ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com