ពីនេះ ពីនោះ
ទលិទ្ទ មានន័យថា ដែលខ្សត់ទ្រព្យ, មនុស្សទលិទ្ទ គឺមនុស្សខ្សត់, មនុស្សទុគ៌ត 
×![]()
«ទលិខ្ទ» ជាភាសាបាលី និង «ទលិទ្រ» ជាភាសាសំសង្ក្រឹត មានន័យថា ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
អ្នកកំសត់, មនុស្សទុគ៌ត អាចហៅថា មនុស្សទលិទ្ទ ។ ស្រ្តីជា ទលិទ្ទា ។ ពាក្យកាព្យ៖ ពួកអ្នកទលិទ្ទ គ្នាខំប្រឹងគិត រាវរកឧបាយ ឲ្យមានទ្រព្យធន សម្រាប់ប្រើចាយ នោះខំខ្វល់ខ្វាយ ក៏នៅតែទ័ល ។
ចំណែក ទលិទ្ទភាព មានន័យថា ភាពនៃអ្នកក្រីក្រ, ការខ្សត់ទ្រព្យសម្បត្តិ, សេចក្ដីទ័លក្រ។ ឧទាហរណ៍៖ ឱបងអើយ, ខ្ញុំសព្វថ្ងៃដោះដៃ ពីទលិទ្ទភាពពុំរួចទេ ៕
© រក្សាសិទ្ធិដោយ thmeythmey.com