ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រលាកមាត់​ស្បូន
08, Apr 2022 , 11:29 pm        
រូបភាព
ការ​រលាក​មាត់ស្បូន​គឺជា​ជំងឺ​បង្ក​ដោយ​មេរោគ​នៅ​ប្រដាប់បន្តពូជ​ផ្នែក​ខាងក្រោម​ ជា​​ការ​រលាក​នៅ​មាត់ស្បូន​ ដែល​ជាក​និង​ ផ្លូវ​ចេញ​នៃ​ស្បូន​របស់​ស្ត្រី​។​ការ​រលាក​អាច​បណ្តាល​​មក​ពី​មេរោគ​នៃ​ជំងឺ​កាមរោគ​(STDs)​ឬ​ក៏​មាន​របួស​នៅ​មាត់ស្បូន​ដោយសារ​វត្ថុ​ដែល​ស៊ក​​បញ្ចូល​ទៅ​ក្នុង​ទ្វារមាស​ ឬ​ក៏​បណ្តាល​មក​ពី​ការ​ពន្យា​កំនើត​ដូច​ជា​ការ​ ដោយ​ប្រើ​ ស្រោម​​អនាម័យ​សំរាប់​ស្ត្រី​ ឬ​ក៏​ដោយសារ​មាន​ជំងឺមហារីក​។​

 
 
មូលហេតុ​នៃ​ការ​រលាក​មាត់ស្បូន
-​មាន​មេរោគ​នូវ​ទ្វារមាស​ ឬ​ក៏​ មាន​ជំងឺ​កាមរោគ​ដូច​ជា​ ជំងឺ​ប្រមេះទឹកបាយ​ Chlamydia​និង​Trichomoniasis​ អាច​ធ្វើ​អោយ​មាន​ រលាក​ទៅ​លើ​មាត់ស្បូន​។​
-​ជំងឺអេដស៍​ មេរោគ​ជំងឺរើម​ (​រើម​នៅ​ប្រដាប់​ភេទ​)​និង​ ជំងឺ​ឬ​ស​(​សេ​មាន់​)​និង​​ជំងឺ​កាមរោគ​ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​កត្តា​ប្រឈម​មុខ​ខ្ពស់​និង​ការ​រលាក​មាត់ស្បូន​។​
-​អ្នក​នឹង​មានការ​ប្រឈម​មុខ​ខ្ពស់​បើសិន​អ្នក​មានការ​រួម​ភេទ​នៅ​អំឡុង​វ័យក្មេង​ពេក​ ឬ​ក៏​ ប្រឈម​មុខ​ខ្ពស់​បើសិន​អ្នកមាន​ទាក់ទង​ការ​មាន​ដៃគូរ​រួម​ភេទ​ច្រើន​ ឬ​ក៏​ មាន​ប្រវត្តិ​មាន​ជំងឺ​កាមរោគ​ពី​មុន​។​
-​មាន​របួស​ឬ​ក៏​មានការ​រលាក​ ដោយសារ​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ថ្នាំ​សំអាត​ និង​ការ​​ប្រើប្រាស់​ថ្នាំ​ពន្យា​កំនើត​ឬ​ក៏​ភ្លេច​ដូរ​សំឡី​អនាម័យ​ នោះ​ក៏​អាច​ជា​បញ្ហា​នៃ​ជំងឺ​ដែរ​។​វត្ថុ​អាច​​ជា​ហេតុ​ធ្វើ​អោយ​មានការ​រលាក​និង​ធ្វើ​អោយ​មាត់ស្បូន​របស់​ស្ត្រី​ងាយ​ទទួល​រង​ឥទ្ធិពល​នៃ​មេរោគ​។​
-​អ្នក​អាច​មាន​ប្រតិកម្ម​ទៅ​និង​ថ្នាំ​ពន្យា​កំនើត​ដែល​មាន​សារធាតុ​សំលាប់​មេជី​វិត​ឈ្មោល​ ឬ​ក៏​ ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​ដែល​នាំ​អោយ​មានការ​រលាក​លើ​មាត់ស្បូន​។​
 
រោគ​សញ្ញា​នៃ​ការ​រលាក​មាត់ស្បូន
នៅ​ក្នុង​ករណី​រលាក​មាត់ស្បូន​មាន​កម្រិត​ជា​មធ្យម​ អ្នក​មិន​មានការ​កំនត់សំគាល់​នូវ​សញ្ញា​អ្វី​ទាំងអស់​។​
-​រោគ​សញ្ញា​នៃ​ការ​រលាក​មាត់ស្បូន​ដំបូង​គឺ​មាន​ហូរ​ទឹករំអិល​ពី​ទ្វារមាស​។​
-​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន​៖
-​មានការ​ហូរ​ឈាម​
-​មានការ​រមាស់​
-​មានការ​រលាក​នៅ​ផ្នែក​ខាងក្រៅ​នៃ​ប្រដាប់​ភេទ​
-​ ឈឺចាប់​ពេល​រួម​ម​ភេទ​
-​មានការ​ហូរ​ឈាម​ បន្ទប់​ពី​មានការ​រួម​ភេទ​រឺ​ក៏​នៅ​ក្នុង​កំឡុង​ពេល​មាន​រដូវ​
-​មានការ​ ឈឺផ្សា​ពេល​កំពុង​បន្ទោ​របង់​
-​ឈឺ​នៅ​ខ្នង​ខាងក្រោម​និង​មាន​ឈឺ​នៅ​ក្នុង​ពោះ​ ពេល​ខ្លះ​មាន​អារម្មណ៍​ទាំងនេះ​នូវ​​ពេល​រួម​ភេទ​។​
-​ក្នុង​ករណី​ធ្ងន់ធ្ងរ​នៃ​ការ​រលាក​មាត់ស្បូន​អាច​ធ្វើ​អោយ​មាន​ពេញ​ទៅ​ដោយ​ដូច​ជា​ខ្ទុះ​ មាន​ហៀរ​ទឹករំអិល​ជាមួយ​ក្លិន​មិនល្អ​ បូក​រួម​និង​ ការ​រមាស់​ទ្វារមាស​ និង​មានការ​ឈឺ​ក្នុង​ពោះ​យ៉ាង​ខ្លាំង​។​
-​បើសិន​មាន​មេរោគ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សរីរាង្គ​ នោះ​អ្នក​និង​មានការ​ក្ដៅខ្លួន​ ចង្អោរ​ និង​មាន​ឈឺពោះ​។​
 
នៅ​ពេល​ទៅ​ជួប​និង​គ្រូពេទ្យ​ថែទាំ​សុខភាព
-​ទូរស័ព្ទ​ទៅ​អ្នក​ផ្តល់​សេវា​សុខភាព​បើសិន​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ​៖
-​មាន​ខ្ទុះ​ពណ៌​លឿង​និង​មាន​ទឹករំអិល​ចេញពី​ទ្វារមាស​
-​មានការ​ពិបាក​ ឬ​ក៏​ ឈឺ​នៅ​ពេល​បន្ទោ​លបង់​
-​កើនឡើង​នូវ​ការ​បន្ទោ​របង់​
-​ឈឺ​នៅ​ក្នុង​អាង​ត្រគាក​
-​មាន​ហូរ​ឈាម​បន្ទប់​ពី​ការ​រួម​ភេទ​ឬ​ក៏​នៅ​ក្នុងអំឡុងពេល​មាន​រដូវ​
-​ឈឺ​នៅ​ខ្នង​ខាងក្រោម​និង​មាន​ឈឺ​នៅ​ក្នុង​ពោះ​ ពេល​ខ្លះ​មាន​អារម្មណ៍​ទាំងនេះ​នូវ​ពេល​រួម​ភេទ​។​
-​ទៅ​មន្ទីរពេទ្យ​ភា្ល​មៗ​នៅ​កន្លែង​សង្គ្រោះ​បន្ទន់​បើសិន​អ្នក​មានការ​ធ្លាក់​នូវ​ទឹករំអិល​ច្រើន​​លើស​ពី​ធម្មតា​ មាន​ក្តៅខ្លួន​មាន​គ្រុន​រងារ​ ចង្អោរ​ និង​ ក្អួត​ មានការ​ឈឺពោះ​ជា​ខ្លាំង​ មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ឬ​ក៏​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អ្នក​គិត​ថា​វា​ជា​លក្ខ​ណះ​​បន្ទាន់​។​
 
ការ​ព្យាបាល​ទៅ​លើ​ការ​រលាក​មាត់ស្បូន
បើសិន​អ្នកមាន​ផ្ទៃពោះ​ នោះ​អ្នកឯកទេស​ខាង​មេរោគ​ឆ្លង​នឹង​អាច​ជួយ​ព្យាបាល​អ្នក​។​
 
ការ​ធ្វើការ​វះកាត់​
-​បើសិន​មាន​រោគ​សញ្ញា​នៅ​បន្តបន្ទាប់​ពី​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ហើយ​ តំបន់​ដោយ​មានការ​រលាក​នៃ​មាត់ស្បូន​នឹង​អាច​ទទួល​ការ​ដុត​ដោយ​ប្រើ​ម៉ាស៊ីន​ electrocoagulation​ (​ប្រើ​កំ​ដៅ​),​ cryotherapy​ (​ប្រើ​ធាតុ​ត្រជាក់​)​ឬ​ក៏​ការ​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ការ​បាញ់​កាំរស្មី​ឡេ​សឺរ​ ដើម្បី​បំផ្លាញ​នូវ​ជាលិកា​ដែល​បង្ក​រោគ​។​
 
ធ្វើការ​តាមដាន
ជៀសវាង​មានការ​រួម​ភេទ​រហូត​ដល់​ថ្ងៃ​ដែល​ធ្វើការ​ព្យាបាល​ចប់​សព្វគ្រប់​និង​រោគ​សញ្ញា​​បាត់​អស់​ រយះ​ពេល​យ៉ាងតិច​៧​ថ្ងៃ​។​នៅ​ក្នុង​ករណី​ខ្លះ​ ការ​ប្រើ​ថ្នាំ​គ្រាប់​ឬ​ថ្នាំ​ចាក់​តែ​ម្តង​
 
អាច​កំចាត់​ចោល​ពពួក​
មេរោគ​។​នៅ​ក្នុង​ករណី​មួយទៀត​ គឺ​គ្រូពេទ្យ​របស់​អ្នក​នឹង​អាច​អោយ​ថ្នាំ​ប្រើ​ក្នុង​រយ​:​ពេល​យូរ​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com