ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កត្តា​អ្វីខ្លះ ដែល​ធ្វើអោយ​បុរស​មិន​អាច​មាន​កូន​បាន​?
09, Apr 2022 , 6:59 am        
រូបភាព
មូលហេតុ​ភាគច្រើនបំផុត ដែល​ធ្វើអោយ​មនុស្ស​ប្រុស​មិន​អាចមាន​លទ្ធភាព មាន​កូន​បាន​នោះ​គឺ រួម មានដូចជា ផលិតផល​នៃ​មេ​ជីវិត​ឈ្មោល មាន​ភាពមិនប្រក្រតី​, បញ្ហា​នៃ​ការបញ្ជូន​របស់​មេ​ជីវិត​ឈ្មោល​, ទំលាប់​នៃ​ការរស់នៅ​ជា​ប្រចាំ​ថ្ងៃ និង បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។

 
មូលហេតុ​ទាំងអស់នោះ​អាច​រួមមាន ដូចជា ៖
 
•​    ​ផលិតផល​មិន​ប្រក្រតី​នៃ​មេ​ជីវិត​ឈ្មោលៈ មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ​ដែល​តែង​កើត មាន​ជា​ទូទៅ​បំផុត​នៃ​ភាព​មិន​អាច​មាន​កូន របស់​បុរស គឺជា​លទ្ធផល នៃ​ដំណើរ​ការផលិត​របស់ មេ​ជីវិត​ឈ្មោល នៅក្នុង​ពងស្វាស​។ ប្រសិនបើ​ទ្រង់ទ្រាយ និង រចនាសម្ព័ន្ធ​របស់​មេ​ជីវិត​ឈ្មោល ត្រូវបាន​ទទួល​ការរំខាន នោះ​មេ​ជីវិត​ឈ្មោល​ទាំងនោះ នឹង​មិន​អាច​ទៅ​ជួបនឹង អូវុល​បានទេ​។​
 
•​    ​កំហាប់​មេ​ជីវិត​ឈ្មោល មាន​កម្រិត​ទាបៈ ស្ថានភាព​នេះ ត្រូវបាន​កំណត់​ដោយ ចំនួន​មេ​ជីវិត ឈ្មោល​មាន ១០​លាន ឬ តិច​ជាង​នេះ នៅក្នុង​ទឹកកាម ១​មី​លីត្រ​។ ចំនួន​នៃ​កំហាប់​មេ​ជីវិត​ឈ្មោល ធម្មតា គឺ​មាន​ច្រើន​ជាង ឬ ស្មើរ​នឹង ២០​លាន​មេ​ជីវិត​ឈ្មោល នៅក្នុង​ទឹកកាម ចំនួន ១​មី​លី​លីត្រ​។​
 
•​    ​ការ​រាំងខ្ទប់ នៃ​ដណើរការប​ញ្ជូ​ន​មេ​ជីវិត​ឈ្មោលៈ ឧបសគ្គ ដែល​កើតមានឡើង នៅក្នុង​បំពង់​ដែល ជួយ​ដឹកនាំ មេ​ជីវិត​ឈ្មោល​អោយ​ចេញ​ពី​ពងស្វាស ទៅកាន់​លិង្គ គឺ​អាច​បណ្តាល​អោយ​មិន​មាន មេ​ជីវិត​ឈ្មោល​ទាល់តែសោះ នៅក្នុង​ទឹកកាម​ដែល​ត្រូវបាន​បាញ់​បញ្ចេញ ។​
 
•​    ​ការ​ហើម​ពងស្វាសៈ វា​ជា​ស្ថានភាព​មួយ ដែល​ស​សៃវ៉ែន​នៅលើ​ពងស្វាស​ត្រូវ​បាន​រីក​ធំ ហើយ​នៅ ពេល​ដែល​វា​កើត​មាន​នៅ​លើ​ស្រោម​ពងស្វាស វា​អាច​ការពារ​នូវ ភាព​ត្រជាក់​ធម្មតារ​បស់ពង ស្វា​ស​។ ហើយ​បញ្ហា​នេះ នឹង​អាច​ឈាន​អោយ​មាន​ការកាត់បន្ថយ នូវ​កម្រិត​មេ​ជីវិត​ឈ្មោល និង ការ​ធ្វើ​ចលនា​របស់​វា​។​
 
•​    ​ការរីកលូតលាស់​របស់​ពងស្វាស មិន​បាន​ត្រឹមត្រូវ​ល្អ ( undescended testicle) វា​កើត​មាន​នៅ​ពេល ដែល​ពងស្វាស​មួយ ឬ ទាំង​ពីរ​មិន​បាន​ធ្លាក់​ចេញពី​ក្នុង​ពោះ ទៅក្នុង​ស្រោម​ពងស្វាស ក្នុងអំឡុង ពេល​នៃ​ការវិវត្តន៍​របស់​គភ៌​។ ដោយសារ​តែ​ពងស្វាស ត្រូវ​បាន​ប្រឈម​នឹង​សីតុណ្ហភាព​រាងកាយ ខាង​ក្នុង​ដ៏​ខ្ពស់ បើ​ធ្វើ​ការប្រៀបធៀប​នឹង​សីតុណ្ហភាព​ដែល​មាន​នៅក្នុង​ស្រោម​ពងស្វាស នោះ​ផលិតផល​របស់​មេ​ជីវិត​ឈ្មោល​អាច​នឹង​ត្រូវ​រង ផលប៉ះពាល់ ។​
 
•​    ​បញ្ហា​របស់​អរ​ម៉ូ​នៈ ប្រសិនបើ​ក្រពេញ pituitary ដែល​មាន​ទីតាំង​នៅ​ខាងក្រោម​ខួរក្បាល មិនបាន បញ្ជូន​នូវ សញ្ញា​ត្រឹមត្រូវ ដើម្បី​ភ្ញោ​ចដ​ល់​ពងស្វាស​ទេ នោះ​វា​អាច​នឹង​បណ្តាល​អោយ​មាន​កម្រិត អ​រមូន testosterone ទាប​។ ហើយ​ដោយសារ​បញ្ហា​នេះ មេ​ជីវិត​ឈ្មោល​មិន​អាច​ធ្វើការ ផលិត​ចេញ​បានទេ ។​
 
•​    ​បញ្ហា​នៃ​ការរួម​ភេទៈ វា​មាន​ដូចជា​ស្ថានភាព​នៃ​លិង្គ​ងាប់​, ភាព​ពិបាក​ក្នុង​ការបាញ់​បញ្ចេញ​ទឺកកាម​, មិនសូវ​មាន​ចំណង់​ខាង​ផ្លូវ​កាម គឺ​ក៏​អាច​ការពារ​ដៃគូរ​រួមភេទ​មិន​អាច​អោយ​មាន​ផ្ទៃពោះ​បាន ផងដែរ​។​
 
•​    ​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រៈ ការ​មាន​នូវ​បញ្ហា​សុខភាព​មានដូចជា ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត​, ជំងឺ​ទឹក នោម​ផ្អែម ឬ Cushings syndrome ក៏​អាច​បង្អាក់​ដល់​សម្ថ​ភាព​មាន​កូន​របស់​អ្នក​បាន​ផង​ដែរ​។​
 
•​    ​ភាព​មិន​ពេញលេញ​របស់​ហ្សែ​នៈ ចំពោះ​ភាព​មិន​ពេញលេញ​របស់​ហ្សែ​ន ដែល​មាន​នៅក្នុង​ជំងឺ  Klinefelter’s syndrome ដែល មនុស្ស​ប្រុស​មាន​ក្រូម៉ូសូម X​ពីរ និង  ក្រូម៉ូសូម Y​មួយ ជំនួស អោយ​ក្រ​ម៉ូ​សូម X​មួយ និង  Y​មួយ​វិញ ។​បញ្ហា​នេះ នឹង​បណ្តាលអោយ​មាន ការវិវត្តន៍​មិន​ប្រក្រតី ចំពោះ​ពងស្វាស ដែល​ជា​លទ្ធផល​វា​ធ្វើអោយ​ផលិតផល​មេ​ជីវិត​ឈ្មោល មាន​ចំនួន​តិច​ឬ មិនមាន ទាល់តែ សោះ ។​
 
•​     កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​បង្អាក់​ដល់​ភាព​មាន​កូន​របស់​បុរសៈ វា​មាន​នូវ​កត្តា​ប្រឈម​នឹង គ្រោះថ្នាក់​ជា​ច្រើន ដែល​អាច​ប៉ះពាល់​ដល់ លទ្ធភាព​មាន​កូន​របស់​បុរស ដែល​ពួក​វា​មួយចំនួន​អាច​ត្រូវបាន​ធ្វើ​ការជៀសវាង​បាន​។​
 
•​    ​អាយុៈ  លទ្ធភាព​មាន​កូន​របស់​បុរស នឹង​ត្រូវ​បាន​ធ្លាក់ចុះ​ទៅ​តាម​អាយុ​របស់​ពួកគេ​។ វា​ត្រូវ​បាន​គេ ប៉ាន់ប្រមាណ​ថា បរិមាណ​នៃ​ទឹកកាម​ដែល​ត្រូវបាន​បាញ់​បញ្ចេញ និង ការ​ធ្វើ​ចលនា​របស់​វា ចាប់ ផ្តើម​ថយចុះ យ៉ាង​យឺតៗ​ចំពោះ​បុរស​ដែល​មាន​អាយុ​ចាប់ពី ៣៧​ឆ្នាំ​ឡើង​ទៅ ។​
 
•​    ​ការជក់បារីៈ វា​ត្រូវ​បាន​គេ​ជឿ​ថា ការជក់បារី​អាច​ជះឥទ្ធិពល​អាក្រក់ ដល់​គុណភាព​របស់​ទឹកកាម​។ ការជក់បារី​មិន​ត្រឹមតែ​បង្កើន​គ្រោះថ្នាក់​ចំពោះ​សុខភាព​នោះទេ ប៉ុន្តែ​វា​ក៏​ត្រូវបាន​គេ​រកឃើញ​ថា មាន​ចំនួន​ដ៏​ច្រើន​នៃ​កណើត​មិន​ពេញលេញ ត្រូវបាន​រកឃើញ​ចំពោះ​កូន​របស់ បុរស​ដែល​បាន ជក់បារី ។​
 
•​    ​ការ​ផឹកស្រាៈ  ការសេព​វា​ក្នុង បរិមាណ​ច្រើន​ជ្រុល គឺ​អាច​ជះឥទ្ធិពល​អាក្រក់ ដល់​ប្រព័ន្ធ​បន្ត​ពូជ​។ ហើយ​វា​ក៏​អាច​បំផ្លាញ​ផងដែរ ដល់​ថ្លើម និង សុខភាព​ជា​ទូទៅ​របស់​អ្នក​។​
 
•​    ​ការប្រើប្រាស់​ឱសថ​មួយចំនួនៈ ប្រភេទ​ថ្នាំ​មានដូចជា anabolic steroids ដែល​ជា​ទូទៅ ត្រូវបាន ប្រើ​ដោយ​ពួក​អត្តពលករ គឺ​អាច​កាត់បន្ថយ​នូវ ផលិតផល​របស់​មេជី​វិត​ឈ្មោល ដោយ​ការបញ្ឈប់ នូវ អរ​ម៉ូ​ន ដែល​ត្រូវបាន​ផលិត​ដោយ ក្រ​ពេញ pituitary​។​ប្រភេទ​ថ្នាំ​ផ្សេងទៀត មានដូចជា cocaine ឬ heroine  ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ សុខភាព​ផ្លូវភេទ និង រាងកាយ​បាន​ផងដែរ​។​
 
•​    ​ជំងឺ​ឆ្លង​តាម​ការរួម​ភេទៈ វា​មាន​ដូចជា ជំងឺ​ប្រម៉េះ និង ជំងឺរើម​នៅ​ប្រដាប់​បន្ត​ពូជ គឺ​អាច​ប៉ះពាល់ ដល់​ផលិតផល​របស់​មេ​ជីវិត​ឈ្មោល និង បំផ្លាញ​ដល់ បំពង់​បង្ហូរទឹក​កាម ដែល​បង្អាក់​ដល់ ការបញ្ជូន​វាពី ពងស្វាស ទៅក្នុង​ទឹកកាម​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ នោះ​អ្នក​ត្រូវតែ​ស្វែងរក​ការព្យាបាល អោយបាន​ត្រឹមត្រូវ​ពី អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​ជំនាញ ។
 
•​    ​ការ​ស្លៀក​ខោស្លីប​តឹង​ណែន​ពេកៈ  ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ស្លៀក​ខោខ្លី​រឹប​តឹង​ពេក អាច​កាត់បន្ថយ​នូវ​ចំនួន​មេ​ជីវិត​ឈ្មោល​បាន​។ អ្នក​ត្រូវ​ស្លៀក​ខោខ្លី​ដែល​រលុងៗ ដើម្បី​បន្ថយ​នូវ ឱកាស​នៃ​ស្ត្រេ​ស​ដែល​មាន​ពី​កម្តៅ ទៅលើ​ការផលិត​របស់​មេ​ជីវិត​ឈ្មោល​។​
 
•​    ​ការ​ងូតទឹ​កក្តៅ​, សូ​ណា និង ស្ប៉ាៈ  បុរស​គួរ​ធ្វើការ​ជៀសវាង​នូវ​ការ​ងូតទឹ​កក្តៅ​, សូ​ណា និង ការ ស្ប៉ា ពីព្រោះថា សីតុណ្ហភាព​នៃ​រាងកាយ ជាពិសេស​នៅ​ត្រង់​តំបន់​នៃ​ពងស្វាស  គឺ​អាច​កាត់បន្ថយ នូវ​ផលិតផល​របស់​មេ​ជីវិត​ឈ្មោល​។ វា​តម្រូវ​អោយមាន​នូវ​មជ្ឈដ្ឋាន​ត្រជាក់​ល្មម ដើម្បីអោយ មេ​ជីវិត​ឈ្មោល​មាន​ការផលិត​បានល្អ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com