ពីនេះ ពីនោះ
បោរីភាសា មានន័យថា ភាសាអ្នកបុរី ភាសាអ្នកក្រុង 
×![]()
“បោរីភាសា” អានថា ប៉ោរ៉ី-ភាសា។ តាមពិតទៅពាក្យនេះ មិនត្រូវបានប្រើប្រាស់ជាទូទៅនោះឡើយ ប៉ុន្តែសារព័ត៌មានថ្មីៗ សូមលើកយកមកពន្យល់ដោយផ្អែកតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
បោរីភាសា មានន័យយ៉ាងខ្លីថា ភាសា, សម្តីនៃអ្នកបុរី, អ្នកក្រុង។ តាមការពន្យល់ បោរីភាសា គឺសម្តីដែលត្រឹមត្រូវតាមសូរសព្ទអក្សរ។
ឧទាហរណ៍៖ ការនិយាយថា ថ្ងៃ, មក, យក, រក ត្រូវបានចាត់ជាបោរីភាសា រីឯ ង៉ៃ, ម ឬ ម៉ុះ, យ, រ ត្រូវបានហៅថាជា គ្រាមភាសា ( ពាក្យអ្នកស្រុកធម្មតា ) ឬជា សាមញ្ញភាសា ( ពាក្យសាមញ្ញ, ពាក្យផ្សារ )។
© រក្សាសិទ្ធិដោយ thmeythmey.com