ជាតិ
រថយន្ត
ក្លាយជាម្ចាស់រថយន្តស្ព័រ Mercedes-AMG A 35 4MATIC ជាមួយការផ្តល់ជូនតម្លៃយ៉ាងពិសេសបំផុត!
23, May 2022 , 6:59 pm        
រូបភាព
រថយន្ត Mercedes-AMG A 35 4MATIC គឺជាកូនរថយន្តស្ព័រ មានពណ៌ពិសេសស្រស់ឆើតឆាយ ស៊ីវីល័យ បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបថែមទៀត។ ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូល និងចែកផ្តាច់មុខ រថយន្តប្រណិត ម៉ាក Mercedes-Benz នៅក្នុងប្រទេសកម្ពុជា កំពុងផ្តល់ជូននូវតម្លៃយ៉ាងពិសេស លើកូនរថយន្តស្ព័រ ដ៏ខ្លាំងមហាកម្លាំង Mercedes-AMG A 35 4MATIC ដែលមានតែមួយគ្រឿងគត់ នៅក្នុងប្រទេសកម្ពុជា។

 


ដ្បិតតែ Mercedes-AMG A 35 4MATIC មានរូបរាងតូចច្រឡឹង តែ​វាមានកម្លាំងមហិមា ស្ទុះខ្លាំង និងស៊ីសាំងតិច ជាមួយម៉ាស៊ីនត្រឹម 2,0 តែប៉ុណ្ណោះ។ កូនរថយន្តស្ព័រ ដ៏ស្រស់ឆើតឆាយនេះ មានប្រអប់លេខអូតូដល់ទៅ៩វគ្គ។ អ្វីកាន់តែពិសេសនោះ គឺរថយន្តមាន៥កម្មវិធីឯណោះ ដែលអនុញ្ញាតឱ្យលោកអ្នកបញ្ជាបាន តាមការបើកបរដោយការសន្សំសំចៃ ដោយផាសុកភាព ដោយល្បឿនលឿន ដោយល្បឿនប្រណាំង ឬដោយល្បឿនតាមចិត្តក្តៅរបស់ខ្លួនឯងក៏បាន។ 
 
 
 
បើនិយាយពីបច្ចេកវិទ្យាវិញ គឺថាទំនើបជឿនលឿន ដោយអ្នកបើកបរ អាចបញ្ជាដោយសំឡេង មានស្គ្រីនធំវែងពេញតាបឡូខាងមុខ ភ្លឺច្បាស់ត្រជាក់ភ្នែក បញ្ជាដោយចង្អុលដៃ(ថាច់)ក៏បាន ឬពីដៃចង្កូត និងផ្នែកកណ្តាលនៃរថយន្តក៏បាន។ ប្រព័ន្ធកម្សាន្ត ចាក់បទចម្រៀងលាន់ឮពីរោះរណ្តំតែម្តង។ 
 
 រូបរាងតូច ប្រណីត និងទាន់សម័យ Mercedes-AMG A 35 4MATIC ងាយស្រួលក្នុងការបើកបរ បើកក្នុងក្រុងក៏បាន និងក្រៅក្រុងក៏អត់បញ្ហា។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចសាកសួរព័ត៌មានលម្អិតតាមរយៈ 017 231 488 / 023 231 488 ។ ចូលរួមជាសមាជិកតេឡេក្រាម Channel របស់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) : bit.ly/3xtmj4O ៕
 






© រក្សាសិទ្ធិដោយ thmeythmey.com