ជាតិ
កំប្លោកអណ្ដែតពាសពេញផ្ទៃទន្លេបាសាក់ នៅស្ពានច្បារអំពៅ
12, Apr 2022 , 9:25 am        
រូបភាព
កំប្លោកខៀវស្រងាត់ អណ្ដែតពាសពេញផ្ទៃទឹកទន្លេបាសាក់ ត្រង់ចំណុចក្រោមស្ពានច្បារអំពៅ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អះអាងថា កំប្លោកហូរមកច្រើន នៅថ្ងៃទី១១ មេសានេះ។ លោក បញ្ជាក់ថា កំប្លោកទាំងនេះហូរអណ្ដែតធ្លាក់ពីទន្លេសាប ឆ្លងកាត់ទន្លេបាសាក់ ហើយនឹងបន្តហូរទៅព្រំដែនវៀតណាម។

 
«ធម្មតាទេ ឱ្យតែដល់ខែទឹកទន្លេសាបហូរ តែងមានកំប្លោកអណ្តែតមកដែរហើយ។ ហើយថ្ងៃហ្នឹងឃើញមានច្រើនជាងរាល់ដង តែបន្តិច នឹងហូរធ្លាក់ទឹកព្រំដែនវៀតណាមអស់ហើយ»។ នេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។ ក្រៅទន្លេបាសាក់ ទន្លេចតុមុខ ក៏ឃើញមានកំប្លោកអណ្ដែតពាសពេញផ្ទៃទន្លេនោះផងដែរ។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូ និងរូបភាពខាងក្រោមដូចតទៅ៖
 






















Tag:
 កំប្លោក
 ទន្លេបាសាក់
 ស្ពានច្បារអំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com