COVID-19
ជាតិ
តួលេខកូវីដប្រចាំថ្ងៃ៖ ឆ្លង១៥នាក់ ជា២០នាក់
14, Apr 2022 , 11:52 am        
រូបភាព
កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៥នាក់ទៀត ឯអ្នកជាសះស្បើយវិញ មានចំនួន២០នាក់បន្ថែម ខណៈគ្មានអ្នកស្លាប់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។ របាយការណ៍ បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ទាំង១៥នាក់នោះ គឺឆ្លងប្រភេទអូមីក្រុងទាំងអស់។



គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ១៣៦ ០១៣នាក់ មានអ្នកជាសះស្បើយ ១៣២ ៧០៩នាក់ ស្លាប់៣០៥៥នាក់។ បច្ចុប្បន្ន នៅសល់អ្នកជំងឺកូវីដ-១៩ ចំនួន២៤៩នាក់ ដែលកំពុងស្ថិតក្នុងការព្យាបាល៕ 



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com