ជាតិ
រថយន្ត
ខែមីនា អាជ្ញាធរចាប់​រថយន្តដឹកលើសទម្ងន់២៨២គ្រឿង និងពិន័យ​បានប្រាក់ជិត៥០០លានរៀល
18, Apr 2022 , 8:59 pm        
រូបភាព
 រថយន្តដឹកលើសទម្ងន់ដែលអាជ្ញាធរចាប់បាននៅក្នុងខែមីនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រថយន្តដឹកលើសទម្ងន់ដែលអាជ្ញាធរចាប់បាននៅក្នុងខែមីនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងខែមីនាកន្លងទៅ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកលើសទម្ងន់ ចំនួន២៨២គ្រឿង។ ចំនួននេះ ថយចុះចំនួន១៧គ្រឿង ស្មើនឹង៥ភាគរយ បើធៀបនឹងខែកុម្ភៈ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។

 
ក្រសួងសាធារណការ ឱ្យដឹងទៀតថា ទឹកប្រាក់ដែលបានពីការពិន័យរថយន្តដែលល្មើសទាំងអស់ មានចំនួន ៤៩៩ លានរៀល។ ក្រៅពីបញ្ជាក់ចំនួនរថយន្តដែលល្មើស និងទឹកប្រាក់ដែលពិន័យបាន ក្រសួងសាធារណការ បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងរំឭកពីផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់។

ក្រសួងសាធារណការបានសរសេរយ៉ាងដូច្នេះ៖ «ត្រូវដឹងថា ការបង្កផលប៉ះពាល់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ»៕
 
 

Tag:
 ពិន័យ
 ដឹកលើសទម្ងន់
 ផាកពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com