ពីនេះ ពីនោះ
«ជ្រងោ» និង «ច្រងោ» មានន័យ​ថា ដែល​ឥតរបាំង, ដែលមើលទៅ​ឃើញ
16, Aug 2022 , 7:29 am        
រូបភាព
 «ជ្រងោ» និង «ច្រងោ» មានន័យ​ដូចគ្នា ទាំងក្នុង​ថ្នាក់ពាក្យជាកិរិយាវិសេសន៍ និងគុណសព្ទ។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ជ្រងោ» មានន័យថា ដែលនៅនឹងកណ្ដាលវាលឥតរបាំង។ មើលទៅឃើញជ្រងោ។ មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ។
 
ក្នុងពន្យល់ពាក្យ វចនានុក្រម តម្រូវឲ្យ​ទៅមើលពាក្យ «ច្រងោ» [អាន​ថា ច្រង៉ោ] ផងដែរ ហើយ​ការពន្យល់​គឺ​មិន​ខុសឡើយ។ ច្រងោ មានន័យថា ដែលឥតរបាំង, ដែលមើលទៅឃើញ ដូចជាលេចធ្លោឡើង។ គល់ច្រងោ, គល់អណ្ដែតច្រងោ, បះច្រងោ ។
 
សទិសន័យ នឹងពាក្យ «ច្រងោ» ឬ «ជ្រងោ» មាន​ដូចជា , ធ្ងោង, ធ្ងោល, ថ្គោល។  លេចធ្ងោង, ងើបធ្ងោង ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com