ជាតិ
ពីនេះ ពីនោះ
អ្នក​ទទួលបានអាហារូបករណ៍៖ អាហារូបករណិក, បើស្ត្រីជា អាហារូបករណិកា
23, Jan 2023 , 7:29 am        
រូបភាព
សិស្សអាហារូបករណ៍, និស្សិតអាហារូបករណ៍។ នេះជាពាក្យ​ដែល​យើង​តែងនិយាយ​សំដៅ​ចំពោះ​​អ្នក​ទទួលបានអាហារូបករណ៍។ តាម​ពិត​ វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានពាក្យ​ច្បាស់​លាស់​សម្រាប់អត្ថន័យ​ខាងលើនេះ។

 
អាហារូបករណ៍ មាន​ន័យថា គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។ 
 
សម្រាប់​អ្នកដែលបានទទួលនូវអាហារូបករណ៍ គឺ អាហារូបករណិក [អានថា អាហារូ-ប៉ៈកៈរ៉ៈណិក] ហើយ​បាន​បើស្ត្រីវិញ គឺ អាហារូបករណិកា៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com